ទីក្រុងញូវដែលី៖ មនុស្ស ៤នាក់បានស្លាប់ និង ២នាក់ទៀតរងរបួសនៅក្នុងឧបទ្ទវហេតុបាក់ដីថ្មីនៅអណ្តូងរ៉ែដែករបស់ក្រុមហ៊ុនអភិវឌ្ឍន៍រ៉ែជាតិ (NMDC) នៅទីក្រុង Dantewada រដ្ឋភាគកណ្ដាល Chhattisgarh ភាគកណ្តាលប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuter នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

NMDC ដែលជាក្រុមហ៊ុនរុករករ៉ែដែករបស់រដ្ឋដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្ស ៤នាក់បានបាត់បង់ជីវិតដោយសារតែបំណាក់ថ្មធ្លាក់សង្កត់លើជើងភ្នំ»។ ក្រុមហ៊ុន បន្ដថា កម្មករជាប់កិច្ចសន្យា ២នាក់ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុមហ៊ុន ហើយក្រុមហ៊ុន NMDC បានបន្ថែមថា ការបាក់រលំថ្មនេះគឺ បានកើតឡើងដោយមិនអាចដឹងមុននោះទេ ហើយយើងកំពុងស៊ើបអង្កេត។

សូមជម្រាបថា ឧបទ្ទវហេតុបំណាក់ដីនៅតាមកន្លែងរុករករ៉ែ ឬ អណ្ដូងរ៉ែក្នុងប្រទេសឥណ្ឌាតែងតែកើតមាន ដោយសារតែក្រុមហ៊ុនមួយចំនួនខ្វះបទដ្ឋានបច្ចេកទេសត្រឹមត្រូវតាមស្ដង់ដាអន្តរជាតិ និងភាពធូររលុងរបស់ក្រុមមន្រ្តីពាក់ព័ន្ធ៕

ប្រភព៖ Reuters

Share.