សិល្បៈជាតិ៖ សម្រាប់​អ្នក​គាំទ្រ​ភាពយន្ត​ភាគ​ខ្មែររឿង​ «ដឹកបេះដូង​រកស្នេហ៍» របស់ស្ថានីយ​ទូរទស្សន៍ភីអិនអិន ប្រាកដជា​បាន​ដឹង​ហើយ​ថា​រឿង​ភាគ​ខ្មែរ​ដែល​សម្ដែង​ដោយ​តារា​ល្បីៗ​ ​មាន​ដូច​ជា​លោក នូ ឧសភា និង កញ្ញា ស៊ីន យូប៊ីន គឺជា​ភាពយន្ត​ដែល​ផលិត​ឡើង​មាន​គុណភាព​ កម្រិត​ស្ដង់ដារ ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​ពិសេស​អាជីព​របស់​អ្នក​​ដឹកជញ្ជូន ដែលផ្ញើ​ជីវិត​លើ​ដងវិថី ដើម្បីបំពេញ​តម្រូវការ​អតិថិជន តែ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​តម្លៃ។ កញ្ញា ទូច បុប្ផា អ្នក​គ្រប់គ្រង​កម្មវិធី​ផ្សាយ និង​ជា​អ្នក​គ្រប់គ្រង​ការ​ផលិត​ភាពយន្ត​ខ្មែរ​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​បញ្ជាក់​ពី​គោលបំណង​​ដែល​បញ្ចូល​អាជីព​ ដឹកជញ្ជូនទៅ​ក្នុង​ភាពយន្ត​ភាគនេះ ព្រមទាំង​​បង្ហាញ​ពី​ក្ដីរំភើប​ដែល​ភាពយន្ត​ខ្មែរ​របស់ភីអិនអិន ​មាន​ការ​គាំទ្រខ្លាំង​ ពីសំណាក់ទស្សនិកជន​ បន្ថែម​លើស​ពី​នោះ​រឿង​ភាគ​នេះ​ក៏​ជា​ការ​បើក​ទ្វារ​តេស្ដសមត្ថភាព​ក្រុម​ការងារ​សម្រាប់​ការ​ចេញ​ទៅ​ថត​នៅ​ក្រៅប្រទេស​ផង​ដែរ​។

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម៖

Share.