វិសាខា នឹង​ត្រូវ​បើក​ទ្វាកីឡដ្ឋានព្រីនស៍ នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដើម្បី​ទទួល​ភ្នំពេញក្រោន ដែល​​ជា​ជំនួបធំ (Big Match) សម្រាប់​សប្ដាហ៍ទី២៣ ជុំទី៣ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24។

ជួប​គ្នា ២ជើងនៅលីគកំពូល​កម្ពុជា វិសាខា មិនទាន់ឈ្នះភ្នំពេញក្រោននោះទេ គឺចាញ់ ១ទល់០ នៅ​ក្នុង​ដី និងបន្ដចាញ់ ៣ទល់១ ទៀតនៅស្មាត អរ អេស អិន។ ឆ្លងកាត់ការប្រកួត ២២សប្ដាហ៍​របស់​ម្ចាស់​ផ្ទះវិសាខា ឈ្នះ ១២ ស្មើរ២ និងចាញ់៨ មាន ៣៨ពិន្ទុ ឈរលេខ ៣ក្នុងតារាង ខណៈ​ដែល​ក្រុម​ភ្នំពេញក្រោន ២២សប្ដាហ៍កន្លងទៅ ឈ្នះ១៥ ស្មើរ៤ និង ចាញ់៣ មាន ៤៩ពិន្ទុឈរលេខ២ ក្នុង​តា​រាង​ចំណាត់ថ្នាក់។

២២ប្រកួតរបស់វិសាខា នៅលីគកំពូលកម្ពុជា៖
-វិសាខា ២-០ គិរីវង់សុខសែនជ័យ សប្ដាហ៍ទី១ ថ្ងៃទី៥ សីហា ២០២៣
-ណាហ្គាវើលដ៍ ១-៤ វិសាខា សប្ដាហ៍ទី២ ថ្ងៃទី១២ សីហា ២០២
-វិសាខា ៤-០ ISI ដង្កោសែនជ័យ សប្ដាហ៍ទី៣ ថ្ងៃទី២០ សីហា ២០២៣
-បឹងកេត ៤-២ វិសាខា សប្ដាហ៍ទី៤ ថ្ងៃទី២៧ សីហា ២០២៣
-វិសាខា ០-១ ភ្នំពេញក្រោន សប្ដាហ៍ទី៥ ថ្ងៃទី១៧ កញ្ញា ២០២៣
-វិសាខា ០-១ ប្រះខ័នរាជស្វាយរៀង សប្ដាហ៍ទី៦ ថ្ងៃទី២៤ កញ្ញា ២០២៣
-វិសាខា ២-០ Tiffy Army សប្ដាហ៍ទី៧ ថ្ងៃទី៣០ សីហា ២០២៣
-វិសាខា ២-១ អង្គរថាយហ្គឺរ សប្ដាហ៍ទី៨ ថ្ងៃទី២២ តុលា ២០២៣
-ព្រៃវែង ០-២ វិសាខា សប្ដាហ៍ទី៩ ថ្ងៃទី២៩ ខែតុលា ២០២៣
-គិរីវង់សុខសែនជ័យ ០-២ វិសាខា សប្ដាហ៍ទី១០ ថ្ងៃទី៤ វិច្ឆិកា ២០២៣
-វិសាខា ១-១ ណាហ្គាវើលដ៍ សប្ដាហ៍ទី១១ ថ្ងៃទី២៥ វិច្ឆិកា ២០២៣
-ISI ដង្កោសែនជ័យ ១-១ វិសាខា សប្ដាថ្ងៃទី១២ ថ្ងៃទី៣ ធ្នូ ២០២៣
-វិសាខា ២-០ បឹងកេត សប្ដាហ៍ទី១៣ ថ្ងៃទិ១០ ធ្នូ ២០២៣
-ភ្នំពេញក្រោន ៣-១ វិសាខា សប្ដាហ៍ទី១៤ ថ្ងៃទី១៨ ធ្នូ ២០២៣
-ព្រះខ័នរាជស្វាយរៀង ៤-៣ វិសាខា សប្ដាហ៍ទី១៥ ថ្ងៃទី២៣ ធ្នូ ២០២៣
-Tiffy Army ២-១ វិសាខា សប្ដាហ៍ទី១៦ ថ្ងៃទី៧ មករា ២០២៤
-អង្គរថាយហ្គឺរ ៣-៤ វិសាខា សប្ដាហ៍ទី១៧ ថ្ងៃទិ១៣ មករា ២០២៤
-វិសាខា ៣-១ ព្រៃវែង សប្ដាហ៍ទី១៨ ថ្ងៃទី២១ មករា ២០២៤
-វិសាខា ៦-១ គិរីវង់សុខសែនជ័យ សប្ដាហ៍ទី១៩ ថ្ងៃទី២៧ មករា ២០២៤
-ណាហ្គាវើលដ៍ ៣-១ វិសាខា សប្ដាហ៍ទី២០ ថ្ងៃទី៣ កុម្ភ: ២០២៤
-វិសាខា ១-៣ ISI ដង្កោសែនជ័យ សប្ដាហ៍ទី២១ ថ្ងៃទី១៨ កុម្ភៈ ២០២៤
-បឹងកេត ១-២ វិសាខា សប្ដាហ៍ទី២២ ថ្ងៃទី២៥ កុម្ភ: ២០២៤

២២ប្រកួតរបស់ភ្នំពេញក្រោន នៅលីគកំពូលកម្ពុជា៖
-ភ្នំពេញក្រោន ២-១ បឹងកេត សប្ដាហ៍ទី១ ថ្ងៃទី៦ សីហា ២០២៣
-ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន សប្ដាថ្ងៃទី២ ថ្ងៃទី១១ សីហា ២០២៣
-ភ្នំពេញក្រោន ១-០ Tiffy Army សប្ដាថ្ងៃទី៣ ថ្ងៃទី៣០ សីហា ២០២៣
-ណាហ្គាវើលដ៍ ២-៣ ភ្នំពេញក្រោន សប្ដាហ៍ទី៤ ថ្ងៃទី២៧ សីហា ២០២៣
-វិសាខា ០-១ ភ្នំពេញក្រោន សប្ដាហ៍ទី៥ ថ្ងៃទី១៧ កញ្ញា ២០២៣
-ភ្នំពេញក្រោន ៤-២ ISI ដង្កោសែនជ័យ សប្ដាហ៍ទី៦ ថ្ងៃទី២៥ កញ្ញា ២០២៣
-អង្គរថាយហ្គឺរ ០-៣ ភ្នំពេញក្រោន សប្ដាថ្ងៃទី៧ ថ្ងៃទី៣០ កញ្ញា ២០២៣
-ភ្នំពេញក្រោន ៣-១ ព្រៃវែង សប្ដាហ៍ទី៨ ថ្ងៃទី២១ តុលា ២០២៣
-គិរីវង់សុខសែនជ័យ ១-០ ភ្នំពេញក្រោន សប្ដាហ៍ទី៩ ថ្ងៃទី២៩ តុលា ២០២៣
-បឹងកេត ៥-៥ ភ្នំពេញក្រោន សប្ដាហ៍ទី១០ ថ្ងៃទី៤ វិច្ឆិកា ២០២៣
-ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង សប្ដាហ៍ទី១១ ថ្ងៃទី២៦ វិច្ឆិកា ២០២៣
-Tiffy Army 0-៣ ភ្នំពេញក្រោន សប្ដាហ៍ទី១២ ថ្ងៃទី៤ ធ្នូ ២០២៣
-ភ្នំពេញក្រោន ១-១ សប្ដាហ៍ទី១៣ ថ្ងៃទី៨ ធ្នូ ២០២៣
-ភ្នំពេញក្រោន ៣-១ វិសាខា សប្ដាហ៍ទី១៤ ថ្ងៃទី១៨ ធ្នូ ២០២៣
-ISI ដង្កោសែនជ័យ ០-២ ភ្នំពេញក្រោន សបប្ដាហ៍ទី១៥ ថ្ងៃទី២៤ ធ្នូ ២០២៣
-ភ្នំពេញក្រោន ៣-២ អង្គរថាយហ្គឺរ សប្ដាហ៍ទី១៦ ថ្ងៃទី៧ មករា ២០២៤
-ព្រៃវែង ០-៣ ភ្នំពេញកក្រោន សប្ដាហ៍ទី១៧ ថ្ងៃទី១៤ មករា ២០២៤
-ភ្នំពេញក្រោន ៤-១ គិរីវង់សុខសែនជ័យ សប្ដាហ៍ទី១៨ ថ្ងៃទី២០ មករា ២០២៤
-ភ្នំពេញក្រោន ១-០ បឹងកេត សប្ដាហ៍ទី១៩ ថ្ងៃទី២៨ មករា ២០២៤
-ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន សប្ដាហ៍ទី២០ ថ្ងៃទី៤ កុម្ភ: ២០២៤
-ភ្នំពេញក្រោន ២-១ Tiffy Army សប្ដាហ៍ទី២១ ថ្ងៃទី១៨ កុម្ភ: ២០២៤
-ណាហ្គាវើលដ៍ ១-១ ភ្នំពេញក្រោន សប្ដាហ៍ទី២២ ថ្ងៃទី២៤ កុម្ភ: ២០២៤

ការ​ប្រកួត​ ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមា​ជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួត​នបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី២២៖

Share.