សិល្បៈជាតិ៖ ដូចដែល​អ្នក​ស្រឡាញ់​និង​និយម​ដាម​តាម​វិស័យ​ប្រកួត​សម្រស់​បវរកញ្ញា​បាន​ជ្រាប​កន្លងមកហើយ​ថា ស្រី​ស្អាត ផន ស្រី​ពី បាន​បញ្ចេញ​សមត្ថភាព​យកឈ្នះ​បេ​ក្ខ​នារី​ជាច្រើនរូប​ដើម្បី​ក្លាយជា​ម្ចាស់​មកុដ Miss Grand KampongCham 2024 ដែល​បំពាក់​មកុដ​ដោយ​កញ្ញា ភឹម ស្រី​នោ ម្ចាស់​ជយលាភី Miss Grand Cambodia 2023។

យ៉ាងណាមិញ មុន​ប្រកាស​ឈ្មោះ​ជា​ម្ចាស់​មកុដ​ផ្លូវការ​នោះ ក៏មាន​បញ្ហា​ភ័នច្រឡំ​បន្តិច​កើតឡើង​នៅ​ថ្ងៃ​ប្រកួត ប៉ុន្តែ ស្រី​ពី ហាក់​មិន​មានការ​បង្វែ​ស្ថានការណ៍​អ្វី​ទាំងអស់។ ប៉ុន្តែ​មែនទែនទៅ មុននឹង​ក្លាយជា​ម្ចាស់​មកុដ គឺ​មិនមាន​ងាយស្រួល​ដណ្ដើម​យកមក​បាន​នោះទេ តែងតែមាន​រឿងរ៉ាវ​នៅ​ពីក្រោយ​ជំរុញ​ជានិច្ច។

បេក្ខភាព ផន ស្រី​ពី MGKPC03 ត្រូវបាន​អ្នកគាំទ្រ​សម្លឹង​ឃើញថា ជា​បេក្ខភាព​ដែល​លេចធ្លោរ​ជា​កញ្ចប់ 4B តែម្ដង​នោះ​គឺមាន  Beauty, Body, Brain និង Business បូក​រួមទាំង​សមត្ថភាព​ភាពជា​តារា​រះ​ត្រចះត្រចង់​ថែមទៀត។

យ៉ាងណាក៏ដោយ ក៏​អ្នកគាំទ្រ​គ្រប់គ្នា​នឹង​រង់​ចាំមើល​បន្តទៀត នៅពេល​ចូលទៅ​ប្រកួត​នៅលើ​ឆាក Miss Grand Cambodia កញ្ញា ផន ស្រី​ពី ដែលជា​ម្ចាស់​មកុដ Miss Grand KampongCham 2024 ក៏ដូចជា​តំណាងឱ្យ​បេ​ក្ខ​នារី​ខេត្តកំពង់ចាម​ទាំងមូល នឹង​បញ្ចេញ​វិជ្ជា​ដែល​ខ្លួន​មានមក​ដណ្ដើម​មកុដ​បវរកញ្ញា​ឯក​ដ៏​អស្ចារ្យ​កម្រិត​លំដាប់​ប្រទេស​កម្ពុជា​បាន​ដល់​ម្រិ​ត​ណា? សម្រាប់​អ្នកគាំទ្រ​កញ្ញា ផន ស្រី​ពី គ្រប់រូប​កុំ​ភ្លេច​តាមដាន​គ្រប់​សកម្មភាព និង​ជួយ​គាំទ្រ​កញ្ញា​រហូតដល់​ថ្ងៃ​ឈ្នះ​មកុដ​ជា​ស្ថាប​ពរ៕

ដើម្បីដឹងលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.