សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និង ក្រុមហ៊ុនដៃគូឧបត្ថម្ភធំ Mitsubishi Electric បានដាក់បង្ហាញនិមិត្តសញ្ញា និងអត្តសញ្ញាណថ្មី សម្រាប់ពានរង្វាន់ជើងឯកអាស៊ាន។

ជាផ្នែកមួយនៃការប្តូរឈ្មោះឡើងវិញ ការប្រកួតឈាន មុខគេ ក្នុងតំបន់ដែលពីមុនត្រូវបាន គេស្គាល់​ថា AFF Mitsubishi Electric Cup ក៏ត្រូវបានប្តូរឈ្មោះទៅជា ASEAN Mitsubishi Electric Cup™ 2024 ផងដែរ។

ព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup™ 2024 គឺជាព្រឹត្តិការណ៍លើកទី១៥ ហើយ​នឹង​ប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០២៤។

ព័ត៌មានលំអិតមាននៅអត្ថបទខាងក្រោម៖

ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ហើយក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តងចាប់ពីឆ្នាំ២០០៧មក និងចុងក្រោយចាប់ពីឆ្នាំ២០២២តទៅ ប្រើឈ្មោះជា AFF Mitsubishi Electric Cup វិញម្តង។

រំលឹកថា ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បាន​ក្លាយ​ជាម្ចាស់​ជើងឯកនៃ AFF Mitsubishi Electric Cup ២០២២ ក្រោយយកឈ្នះវៀតណាម ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Thammasat នារាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ដោយ​ការប្រកួត​ជើងទី១ ស្មើគ្នា ២-២ ដូច្នេះ​សរុប​ទាំងពីរជើង (ថៃឈ្នះ ៣-២)។

ក្រោយឈ្នះវៀតណាម ធ្វើឲ្យក្រុមជម្រើសជាតិថៃ ក្លាយ​ជាក្រុមឈ្នះ​ជើង​ឯក​ពាន​រង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ ៧លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀត​ណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ រីឯក្រុមឥណ្ឌូណេស៊ី ឡើង​វគ្គផ្ដាច់​ព្រ័ត្រ​សរុប​៦លើក តែបរាជ័យរហូត។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ហើយក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តងចាប់ពីឆ្នាំ២០០៧មក និងចុងក្រោយចាប់ពីឆ្នាំ២០២២តទៅ ប្រើឈ្មោះជា AFF Mitsubishi Electric Cup វិញម្តង។

ម្ចាស់ជើងឯក AFF Championship តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២២៖ ថៃ (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី (១៩៩៨, ២០០៤, ២០០៧, ២០១២) វៀតណាម ( ២០០៨, ២០១៨) និងម៉ាឡេស៊ី ២០១០៕

Share.