Paul Pogba អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិបារាំង ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធ​នឹងសារធាតុញៀនក្នុងខ្លួន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានដ៏ល្បី Sky Sport កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

យ៉ាងណាមិញកីឡាករ Paul Pogba ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបុរសវ័យ៣០ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំសោកសៅ និងខូចចិត្តដែលអ្វីគ្រប់យ៉ាងដែលខ្ញុំបានសាងនៅក្នុងអាជីពជាកីឡាកររបស់ខ្ញុំត្រូវបានដកចេញពីខ្ញុំរយះពេលវែង។

កីឡាកររបស់ក្លិប Juventus រូបនេះបានបន្តទៀតថា «នៅពេលដែលខ្ញុំរួចផុតពីការរឹតបន្តឹងផ្លូវច្បាប់ រឿងពេញនឹងកាន់តែច្បាស់ ប៉ុន្តែខ្ញុំមិនដែលដឹង ឬចេតនាប្រើប្រាស់ថ្នាំគ្រាប់ណាមួយដែលបំពានលើបទប្បញ្ញត្តិប្រឆាំងគ្រឿងញៀននោះទេ

សូមជម្រាបថា កីឡាករ Pogba បានជ្រើសរើសមិនធ្វើការចរចាជាមួយភ្នាក់ងារប្រឆាំងគ្រឿងញៀននោះឡើយ ដូច្នេះករណីនេះត្រូវបានកាត់ក្តីនៅចំពោះមុខតុលាការប្រឆាំងគ្រឿងញៀនតែម្តង ខណៈការកាត់ទោសនេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ដោយយោងតាមច្បាប់ឯកជនភាពរបស់ប្រទេសអ៊ីតាលី។

នៅឆ្នាំ២០១២ ក្លិបបាល់ទាត់ Juventus បានទិញ Paul Pogba ពីក្លិប Manchester United ដោយគ្មានតម្លៃខ្លួននោះទេ ហើយនៅឆ្នាំ២០១៦ ក្លិបបាល់ទាត់ Juventus ក៏បានលក់ Pogba ទៅឱ្យ Manchester United វិញក្នុងតម្លៃ ១១៥ លានដុល្លារ ខណៈឆ្នាំ២០២២ Juventus ចុះហត្ថលេខាលើ Pogba ដោយឥតគិតថ្លៃពី Manchester United វិញ៕

Share.