កាន់​តែជក់​ចិត្ត​សម្រាប់​ការប្រកួត កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Spring Split ឫក៏ MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ដោយ​នៅ​រដូវ​កាល​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ជា​ច្រើន​រូបដែល​ពោពេញ​ដោយ​បទពិសោធនិ៍​ ក៏​ដូច​ជា​ក្រុម​មួយ​ចំនួនផង​ដែរ។

ការផ្លាស់ប្ដូរឈ្មោះក្រុម

ការផ្លាស់ប្ដូរគួរអោយចាប់អារម្មណ៍

ការផ្លាស់ប្ដូរកីឡាករ នៅក្នុង MPL KH S6

ការប្រកួតនឹងប្រព្រឹត្តិទៅដោយបែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs) នឹង​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២៤។ ។ សម្រាប់​ការប្រកួត​នៅ​សប្ដាហ៍ទី១ ថ្ងៃទី២៣-២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣០-៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៦-៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២០-២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី ២៧-២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែមេសា ឆ្នាំ២០២៤។

ការ​ប្រកួតThe Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព​ទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមាន ប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ។

The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) ត្រូវបានដាក់ ដំណើរការដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយបែងចែកជា 2 រដូវកាលគឺ Spring Split (អំឡុងខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (អំឡុងខែសីហា ដល់ ខែតុលា)៕

Share.