ខ្សែប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បានគណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​ ​ពិន័យ​មិនឱ្យ​ចូល​លេង​ចំនួន ១ប្រកួត​ ក្រោយរូបគេ​ប្រើ​កាយវិការ​មិន​សមរម្យ​ ក្នុងជំនួប​​ក្លឹប​ Al Nassr យកឈ្នះលើក្រុម​ Al Shabab ដោយលទ្ធផល ៣ទល់នឹង២ នៃការប្រកួតពានរង្វាន់​ Saudi Por League រដូវកាលឆ្នាំ២០២៣-២៤ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ កន្លងទៅ។

មិនត្រឹមតែប៉ុណ្ណោះ កីឡការ Ronaldo ត្រូវពិន័យជាទឹកប្រាក់​ចំនួន​ ២,៦៦៦ ដុល្លារ​អាមេរិក ​ដល់​សហព័ន្ធ​ ខណៈប្រាក់ចំនួន ៥,៣០០ដុល្លារ​អាមេរិក ត្រូវបង់ជូន​ដល់​ក្លឹប​ Al Shabab ដូច្នេះសរុបទឹកប្រាក់ប្រមាណជាង ៨ពាន់ដុល្លារ៕

Share.