សិល្បៈ​ជាតិ​៖ ភរិយា​ឧកញ៉ា ព្រាប សុវត្តិ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​វីដេអូ​នោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​កូន​ប្រុស​ពៅ គឺ​ សុវត្ថិ សិរីវុឌ្ឍ កំពុង​រៀបចំ​ខ្លួន​ចេញ​ទៅ​ថត​បទ​ចម្រៀង​ថ្មី​។ ​ក្នុង​នោះ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺមាន​នារី​ជា​ច្រើន​បាន​ប្រាប់​ ភរិយា​ឧកញ៉ា ព្រាប សុវត្ថិ ដោយ​មិន​លាក់លៀម​ថាខ្លួន​លង់​ស្នេហ៍​កូន​ប្រុស​ពៅ​របស់​កំពូល​ Super Star លំដាប់​ប្រទេស​ហើយ​។

វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ Preapsovath Band បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​ដែល​កូនប្រុស​ពៅ សុវត្ថិ សិរីវុឌ្ឍ និង​ម្ដាយ​កំពុង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ថត​បទ​ចម្រៀង​ថ្មី​ ខណៈ​ដែល​គេ​​បាន​ដឹង​ហើយ​ថា​ បទ​របស់​បងប្រុស​ សុវណ្ណ មុនីវណ្ណ សម្ដែង​ដោយ​យុវតី​ល្អហួស កំពុង​តែ​ផ្ទុះ​បាន​នូវ​ការ​ចាប់​អារម្មណ៍ខ្លាំង​មែនទែន។

កូនប្រុស​ឧកញ៉ា ព្រាប សុវត្ថិ សង្ហាពេក រហូត​ហ្វេន​ស្រីៗ បាក់ចិត្ត​ស្រលាញ់ ប្រាថ្នា​ធ្វើ​កូន​ប្រសារគ្រប់​គ្នា!

ត្បិត​ថា​កូន​ប្រុស​ទាំង​៣​របស់​ឧកញ៉ា ព្រាប សុវត្ថិ ធំពេញ​រូបពេញ​រាង​ក្ដី ប៉ុន្តែ​គេ​នៅ​មិ​ន​ទាន់​ឃើញ​ថា​អ្នក​កំលោះ​ទាំង​បី បណ្ដើរ​ឬ​បង្ហាញ​តម្រុយរឿង​គូស្នេហ៍​បែបបើក​ចំហរនៅ​ឡើយ​ ដូច្នេះ​ធ្វើ​ឱ្យ​នារីៗ​ជា​ច្រើន​ដែល​តែ​មាន​សង្ឃឹម​ដរាបណា​បុរសសង្ហាទាំង​៣​មិន​ទាន់​មា​ន​ម្ចាស់​បេះដូង​។

Share.