ក្ដៅៗ​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​នេះ សារព័ត៌មាន​ក្នុង​ស្រុកប្រទេស​ចិន​ បាន​ចេញ​ផ្សាយ​រឿង​រ៉ាវ​ដ៏​ភ្ញាក់ផ្អើក​មួយ​គឺ​កំពូល​តារា​កំប្លែង​ហុងកុង​ Stephen Chow ហៅ ទិនហ្វី​ កំពុង​សម្ងំ​ទាក់ទង​ជាមួយ​នឹង​សង្សារ​ថ្មី​ក្មេង​ខ្ចី​ល្ហក់​មាន​អាយុ​ត្រឹម ​១៧​ឆ្នាំ​។

សូមចុច​អាន​ ទិនហ្វី​​​ មាន​បញ្ហា​លុយ​ខ្លាំង​ដល់​ថ្នាក់​បញ្ចាំ​ផ្ទះ​​​ ត្រៀម​ថត​«ក្រុម​ពូថៅ​ដៃ​២»​បញ្ចាំង ​Online!

ដំណឹង​ដ៏​ក្ដៅគគុក​សម្រាប់​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែល​ធ្វើ​ឱ្យ​កក្រើក​ឧស្សាហកម្ម​សិល្បៈ​ប្រទេស​ចិន​និង​អាស៊ី​ គឺ​រឿង​ដែល​មាន​បែក​ធ្លាយ​រូបភាព​របស់​តារា​ល្បី​រូប​នេះ​កំពុង​តែ​ដើរ​កម្សាន្ត​ជាមួយ​នឹង​ស្រីស្រស់​វ័យ​១៧​ឆ្នាំ​ ឈ្មោះ Zhang Xiaoqi ។

នៅ​ក្នុង​រូបភាព​ណាត់​ជួប​ដែល​អ្នក​សារព័ត៌មាន​ផ្ដិត​យក​មក​ផ្សព្វផ្សាយ​បាន​នោះ​ ទិនហ្វី ​បាន​បន្លំ​ស្លៀក​ពាក់​សំលៀក​បំពាក់​យុវវ័យ​ ពាក់មួក​ និង​ពាក់​ម៉ាស់​។ អ្នក​ទាំងពីរ​​និង​ក្រុម​មិត្ត​ភក្ដិ​របស់​ Zhang Xiaoqi បាន​ឡើង​លើ​កប៉ាល់​ទេសចរណ៍​ដ៏​ប្រណីត​មួយ​ហើយ​បើក​ចេញ​ទៅ​លេង​ទឹក​សមុទ្រ​ជាមួយ​នឹង​គ្នា​។

សារព័ត៌មាន​ក៏​បាន​បង្ហាញ​ដែរថា​ Stephen Chow បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​គូស្នេហ៍​ក្នុង​​ពាក្យ​ចចាមអារ៉ាម​របស់​ខ្លួន​​យ៉ាង​ខ្លាំង​ ព្រោះ​លោក​បាន​ថែម​ទាំង​ថត​រូប​ឱ្យ​មិត្ត​ស្រី​វ័យ​ក្មេង​ខណៈ​កញ្ញា​កំពុង​តែ​សើច​សប្បាយ​ថែម​ទៀត​ផង​។៊

យោង​តាម​ប្រភព​ជិតស្និទ្ធិ​បាន​ឱ្យ​ដឹង​ថា​ ទិនហ្វី​បាន​ជួប​ជាមួយ​នឹង​ Zhang Xiaoqi នៅ​ក្នុង​​កម្មវិធី​ជួបជុំ​មួយ​ ដោយ​តារា​ជើង​ចាស់​រូប​នេះ​គឺជា​អ្នក​ចាប​់​ផ្ដើម​ចូល​ទៅសន្ទនា​និង​សុំ​លេខ​ទំនាក់​ទំនង​ពី​ខាង​ស្រី​។

Zhang Xiaoqi កើត​នៅ​ឆ្នាំ​២០០៤ មុខ​មាត់​ស្អាត​និង​រូប​រាង​គួរ​ឱ្យ​ស្រលាញ់​ កន្លង​មក​ស្រីស្រស់​រូប​នេះ​ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​កញ្ញា​ឯកហុងកុង​ ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ​៕

សូមចុចអាន ភាពយន្ត​​គំនូរជីវចល​ «ស្ដេច​ស្វា​អ៊ូខុង​»​ របស់​ទិនហ្វី​នឹង​មាន​បញ្ចាំង​លើ​ Netflix ​ឆ្នាំ​២០២៣!

Telegram-Troryorng
Share.