តារា​ចម្រៀង​ល្បី​ Kris Wu ឬ ​មាន​ឈ្មោះ​ជា​ភាសា​ចិន​ វ៉ូ អ៊ីហ្វាន​ អាច​នឹង​ត្រូវ​កាត់​ទោស​ចាក់​ថ្នាំ​គ្រៀវ ក្រោយ​ប្រទេស​ចិន​ធ្វើ​បត្យាប័ន​ប្រគល់​តារា​ល្បី​រូប​នេះ​ទៅកាន់​​ប្រទេស​កាណាដាវិញ​។

យោង​តាម​សារព័ត៌​មាន​ក្នុង​ស្រុក​បាន​​ផ្សាយ​ឱ្យ​ដឹង​ថាតារា​ចិន​សញ្ជាតិ​កាណាដា​ Kris Wu អាច​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​ប្រទេស​កាណាដា​ ដែល​ជា​ប្រទេស​មាន​ច្បាប់​រឹត​បន្តឹង​និង​ប្រឆាំង​បទ​ល្មើស​ផ្លូវ​ភេទធ្ងន់​ធ្ងរ​។​

នៅ​ក្នុង​ប្រទេស​កាណាដា​ បទ​ល្មើស​ទាក់ទង​នឹង​ផ្លូវ​ភេទ​អាច​នឹង​ប្រឈម​នឹង​ការ​កាត់​ទោស​ជា​ច្រើន​យ៉ាង​​ក្នុង​នោះ​​មាន​ការ​កាត់​ទោស​ចាក់​ថ្នាំ​គ្រៀវ។ យោង​តាម​សារ​ព័ត៌មាន​ក៏បាន​​​ឱ្យ​ដឹង​ដែរ​​ថា​ការ​ចាក់​ថ្នាំ​នេះ​ត្រូវ​បាន​ណែនាំ​ដោយ​ច្បាប់​កាណាដា​ដើម្បី​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​ផ្លូវ​ភេទ​។​

ក្នុង​ករណី​ Kris Wu លោក​ត្រូវ​តែ​ទទួល​យក​ទោស​ខាង​​លើ​ដែល​ជា​ទោស​មួយ​មាន​លក្ខណៈ​ស្រាល​ជាង​ទោស​ផ្សេងៗ​។ តើ​អ្វី​ទៅ​ជា​​ថ្នាំ​គ្រៀវ? យោង​តាម​អ្នក​ជំនាញ​ ការចាក់ថ្នាំ​ក្រៀវ​គឺ​ជា​ការ​ប្រើប្រាស់​ថ្នាំ​ចាក់​ចូល​ទៅ​ក្នុង​អ័រម៉ូន ​ភេទ​បុរស​តេស្តស្ដេរ៉ូន ធ្វើ​ឱ្យ​តេស្តស្ដេរ៉ូន​ភាព​ជា​បុរស​ធ្លាក់​ចុះ​ បណ្ដាល​ឱ្យ​បុរស​កាត់​បន្ថយ​គ្មាន​ចំណង់​ផ្លូវ​ភេទ​។ តាម​ដឹង​ថ្នាំ​គ្រៀវ​នេះ​អាចមាន​ប្រសិទ្ធភាព​​រហូត​ដល់​ទៅ​១៥​ឆ្នាំ​។

Kris Wu  កសាង​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​តែ​លោក​បាន​ចូលរួម​ជា​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី​ EXO ហើយ​ក្រោយ​មក​នៅ​ឆ្នាំ ​២០១៤​ លោក​បាន​ចាក​ចេញ​ពី​ក្រុម​ ហើយ​មក​ដើរ​តួ​នាទីជា ​តារា​ចម្រៀង​ទោល​ តារា​សម្ដែង​ តារា​ម៉ូដែល គណៈកម្មការ​កម្មវិធី​ប្រកួត​នៅ​ប្រទេស​ចិន​វិញ​៕

ទស្សនាវីដេអូ​ព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.