កាប្រកួតពានរង្វាន់សាយរៀង (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១០ ហើយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា ក្រុមស្នងការនគរបាលខេត្តស្វាយរៀង បានយកឈ្នះលើក្រុមស.ស.យ.ក បាទីដោយលទ្ធផល ១១ទល់នឹង១ ខណៈក្រុមហង្សសំណាង ចាញ់ក្រុមយុវជនសាមគ្គី ០ទល់នឹង២។

លទ្ធផលការប្រកួតសប្តាហ៍ទី១០

ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅលើទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ខេត្តស្វាយរៀង។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.