ក្រុមបាល់ទាត់ក្មេងវត្តល្វាស បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់មិត្តភាពស្រុកល្វាឯម ក្រោយយកឈ្នះលើក្រុមអធិរាជជ្រោយពិសី ដោយបាល់កាត់ក្តី១១ម៉ែត្រ (៧-៦) ក្រោយស្មើគ្នា ១ទល់នឹង១ ពេញ៩០នាទី កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅក្នុងទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ដែលស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ក្រុមដែលចូលរួមប្រកួតពានរង្វាន់មិត្តភាពស្រុកល្វាឯម ឆ្នាំ២០២៤

១. ក្រុមអធិរាជជ្រោយពិសី
២. ក្រុមវ័យចាស់ភូមិទឹកឃ្លាំង
៣. ក្រុមបាល់ទាត់ស្រលាញ់សន្តិភាព ឃុំល្វាស
៤. ក្រុមយុវជនឃុំកោះកែវ
៥. ក្រុម​វត្តឧទ័យសាគរ
៦. ក្រុមយុវជនភូមិទឹកឃ្លាំង
៧. ក្រុមយុវជនឃុំកោះរះ

គួរឱ្យដឹងថា ពានរង្វាន់ស្រុកល្វាឯមបានចាប់ផ្តើមប្រកួតនៅថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបានបញ្ចប់ការប្រលកួតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ប្រើប្រាស់រូបមន្តប្រកួតជម្រុះ៕

Share.