ព្រះសីហនុ៖ សមត្ថកិច្ចធ្វើការរឹបអូសអាវុធ២ដើម និងឃាត់ខ្លួនជនជាតិចិនចំនួន០៣នាក់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេរកឃើញកាលពីចុងសប្តាហ៍កន្លងទៅនេះ។

យោងតាមប្រភពបឋម ពីផេកផ្លូវការរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ  Zhang ZhenJiang ភេទប្រុសអាយុ ៤៩ឆ្នាំ ជនជាតិចិន។ ទី២.Chen Zhi Gangអាយុ៤៩ឆ្នាំ ជនជាតិចិន។ និងទី៣.ឈ្មោះ Guo Xiao Dong អាយុ២៩ឆ្នាំ ជនជាតិចិន នាក់ទាំង៣នាក់ពាក់ព័ន្ឋ កាន់កាប់និងប្រើប្រាស់អាវុធជាតិ ជាតិផ្ទុះដោយច្បាប់។

ជាមួយគ្នានេះ នៅក្នុង Page ផ្លូវការបស់ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា អ្នកលក់អាវុធឱ្យត្រៀមខ្លួនទទួលទោស។យេីងខ្ញុំប្ដេជ្ញា ព្យាយាម ខិតខំ ចាត់វិធានការណ៍ ជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ដេីម្បីសន្តិសុខ សុវត្ថិភាព របស់យេីង។ជុំវិញករណីឃាត់ខ្លួនជនជាតិចិនទាំងបីនាក់នេះ បណ្ដាញសារព័ត៌មានយើងខ្ញុំពុំទាន់ទទួលរបាយការណ៍ជាក់លាក់ពីសមត្ថកិច្ចនៅឡើយទេ៕

អត្ថបទ៖ ព្រះសីហនុ

Share.