ជក់​ចិត្ត​សម្រាប់​ការប្រកួត កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Spring Split ឫក៏ MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ដោយ​នៅ​រដូវ​កាល​នេះ ដែល​ត្រៀម​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។

ក្នុងនោះកម្មវិធីប្រកួតសម្រាប់​ការប្រកួត​នៅ​សប្ដាហ៍ទី១ ថ្ងៃទី២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែមេសា ឆ្នាំ២០២៤។

ការប្រកួត បែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs) នឹង​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២៤។ ។

ការ​ប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព​ទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមាន ប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕

Share.