ឱកាសមកដល់ហើយ សម្រាប់​ប្អូនៗ​ដែលមាន​បំណង់ និង​ស្នេហា​វិស័យ​កីឡាបាល់ ពេល​នេះ​ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង នឹង​ធ្វើ​ការ​រៀប​ចំធ្វើ​សមត្ថភាព អាយុក្រោម១៣ឆ្នាំ នៅបណ្តាខេត្ត ជុំវិញបឹងទន្លេសាប ដើម្បី​ក្លាយ​ជា​កីឡាករ​ថ្នាក​យុវជន​របស់​ក្លិប បន្ត​ជា​កីឡាករ​អាជីព​នៅកម្ពុជា។

រូបតំណាង

ការធ្វើតេស្តសមត្ថភាពជ្រើសរើសកីឡាករ អាយុក្រោម១៣ឆ្នាំ នៅបណ្តាខេត្ត ជុំវិញបឹងទន្លេសាប មានដូចខាងក្រោម៖

  • កំពង់ឆ្នាំង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤
  • ពោធិ៍សាត់ នៅថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២៤
  • បាត់ដំបង នៅថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៤
  • បន្ទាយមានជ័យ ថ្ងៃទី១៥-១៦ ខែមីនា​ ឆ្នាំ២០២៤
  • ឧត្តរមានជ័យ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤
  • សៀមរាប ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
  • កំពង់ធំ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

ដូច​នេះ សម្រាប់​ប្អូន​ៗ​ដែល​មាន​អាយុក្រោយ ១៣ឆ្នាំមាន​ចំណាប់អារម្មណ៍ អាច​ធ្វើ​ការ​ចូល​រួម​ធ្វើ​តេស្ត ជាមួយ​ក្លិប។ ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើសរួម​មាន៖ កីឡាករ​ដែលមាន​សំបុត្រកំណើត ចាមប់ពី​ឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ តែប៉ុណ្ណោះ។ សម្រាប់​ការ​សាកសួរ​ព័ត៌មានបន្ថែម និងចុះឈ្មោះតាមតេឡេក្រាម https://t.me/Kermao

Share.