ពានរង្វាន់បាល់ទាត់ប្រចាំខេត្តស្វាយរៀង ផ្នែកនារីនឹងចាប់ផ្តើមប្រកួតជាផ្លូវការហើយ ដោយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រុមសសយក ស្រុកស្វាយទាប ប៉ះក្រុមសសយក ស្រុកស្វាយជ្រំ ជាគូនេះជាគូបើកឆាកនៃពានរង្វាន់ផ្នែកនារី Svay Rieng Cup លើកទី១ ឆ្នាំ២០២៤។

កម្មវិធីប្រកួតសរុបទាំង២ពូល

  ខាងក្រោមនេះជាក្រុមនារីទាំង៩ក្រុមចូលរួមប្រកួត៖

  • ក្រុម សសយក ស្រុកចន្ទ្រ
  • ក្រុម សសយក ក្រុងស្វាយរៀង
  •  ក្រុម វិទ្យាល័យព្រះពន្លា
  • ប្រសូតិ FC
  • សសយក ស្រុកស្វាយទាប
  • សសយក ស្រុករំដួល 
  • សសយក ស្រុករមាសហែក
  • សសយក ស្រុកកំពង់រោទិ៍
  • សសយក ស្រុកស្វាយជ្រំ។

ជាលទ្ធផលការចាប់ឆ្នោត ឃើញថា ពូល(ក) មានក្រុមសសយក ស្រុកស្វាយទាប, សសយក ស្រុកស្វាយជ្រំ, ប្រសូតិ FC, សសយក ស្រុករំដួល, សសយក ក្រុងស្វាយរៀង។

ដោយឡែកសម្រាប់ពូល(ខ) វិញមានដូចជា ក្រុម វិទ្យាល័យព្រះពន្លា, សសយក ស្រុកកំពង់រោទិ៍, សសយក ស្រុករមាសហែក, ក្រុម សសយក ស្រុកចន្ទ្រ។

សូមបន្ថែមថា សម្រាប់ក្រុមដែលឈរនៅ១និងលេខ២ក្នុងពូល នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យក២ក្រុមដើម្បីនៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសចំនួន២៨គ្រឿង អមដោយថវិកាចំនួន ៦លានរៀល រីឯចំណាត់ថ្នាក់លេខ២ នឹងទទួលបានមេដាយប្រាក់២៨គ្រឿង អមដោយថវិកាចំនួន ៤លានរៀល រីឯចំណាត់ថ្នាក់លេខ៣ នឹងមេដាយសំរិទ្ធ២៨គ្រឿង អមដោយថវិកាចំនួន២លានរៀល៕

Share.