ល្ងាច​នេះ​​ក្រុម​ខ្លាំងទាំង ៤​ដែល​បាន​កកកៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ នៃពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤ នឹង​ត្រូវជួប​គ្នា​ ក្នុង​នោះ​វិសាខា ជួប ភ្នំពេញក្រោន និងបឹងកេតជួប ព្រះ​ខ័នរាជស្វាយរៀង។

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ៖

  • បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ អូឡាំពិក វេលាម៉ោង ១៨:០០នាទីល្ងាច
  • វិសាខា ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ១៨:០០នាទីល្ងាច

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ១៨:០០នាទីល្ងាច
  • ភ្នំពេញក្រោន ប៉ះ វិសាខា នៅកីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ១៨:០០នាទីល្ងាច

ជំនួប​ទាំង​២ជើង​នេះក្រុម​ដែល​ឈ្នះ ​និង​ត្រូវ​ឡើងជួប​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​ដណ្ដើម​ជើង​ឯក​ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ។

ខាង​ក្រោម​នេះ​ជា​អតីត​ម្ចាស់​ជើង​ឯក​ដែល​នៅ​សល់​ក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ​មាន​ដូចជា៖

១) ព្រះខ័នរាជស្វាយរៀង ធ្លាប់​ឈ្នះ​៤សម័យកាល (២០១១,២០១២,២០១៥,២០១៧)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)
៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩)

ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.