សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា Cambodia Boxing Federation – CBF កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញពីការសហការជាមួយក្លិប Dwyer’s របស់អូស្ត្រាលី ដើម្បីរៀបចំកម្មវិធីប្រកួត ប្រដាល់សកលអាជីពអន្តរជាតិនៅក្នុងទឹកដីខេត្តសៀមរាប។

កម្មវិធីប្រកួតប្រដាល់សកលអាជីពអន្តរជាតិនេះមានឈ្មោះថា «Angkor International Fight Night» ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងទឹកដីក្រុមអង្គរ ខេត្តសៀមរាប ដែលជាការរៀបចំជាលើកដំបូង ក្នុងនោះមាន ៦គូ មកពីមក ៤ប្រទេស។

សម្រាប់ការប្រកួតមាន ៦គូដូចខាងក្រោម៖

កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់គឺសម្រាប់ជាទិសដៅរបស់សហព័ន្ធនាឆ្នាំ២០២៤ នេះ គឺអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពនៅក្នុងប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួត ប្រដាល់ សកលអាជីពលក្ខណៈអន្តរជាតិ នាពេលអនាគត៕

Share.