ព្រឹត្តិការណ៏នៃប្រកួតពានរង្វាន់បាល់ទះ Wurkz Special Volleyball Cup 4×4 នឹងបន្តដំណើរទៅទីតាំងទី៣ ខណៈខេត្តកំពង់ចាម ជាកន្លែងទីតាំងសម្រាប់ភូមិភាគទី៣។

ក្នុងចំណោមទាំង ៥ ដែលគ្រោងរៀបចំពាន WURKZ SPECIAL VOLLEYBALL CUP 4×4 2024 ធំៗ មាន ភូមិភាគទី១ គឺភូមិភាគបាត់ដំបង ភូមិភាគទី២ គឺភូមិភាគសៀមរាប ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ភូមិភាគទី៤ គឺព្រៃវែង និងចុងក្រោយភូមិភាគខេត្តព្រះសីហនុ។

ខណ:ភូមិភាគទី១ គឺភូមិភាគបាត់ដំបង បានចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានបណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ ដោយបានរកឃើញម្ចាស់ជើងឯកគឺ បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង។

រីឯភូមិភាគទី២ គឺខេត្តសៀមរាប បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះក្រុមក្លិបកងពលធំអន្តរាគមន៍លេខ៣ (B) ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយយកឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ ក្នុងលទ្ធផល ២សិតទល់និង០ នៅទីតាំង តារាងបាល់ទះ ១៦៨ស្ពត។

ភូមិភាគទី៣ គឺភូមិភាគកំពង់ចាម ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ៩-១០ ខែមិនា ឆ្នាំ២០២៤ ដែលក្នុងនោះមាន ក្រចេះ ស្ទឺងត្រែង រតនៈគិរី មណ្ឌលគិរី​  ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម។

ក្រុមចំនួន១០ នឹងចូលរួមការប្រកួតនៅមណ្ឌលកំពង់ចាម នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 រួមមាន

១. ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម
២. ក្លិបបាល់ទះ ខេ.ស៊ី.រ៉ាយ
៣. ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ
៤. ក្លិបកីឡាយុជនមិត្តភាព
៥. ក្លិបកីឡាបាល់ទះ សាលាខេត្តកំពង់ចាម
៦. ស្នងការដ្ឋាន ន.ប ខេត្តរតនគិរី
៧. ក្លិបហង្សជ័យមានរិទ្ធ
៨. ក្លិបកីឡាបាល់ទះសេកុង
៩. ស្នងការដ្ឋាន ន.ប ខេត្តក្រចេះ
១០. ស្នងការដ្ឋាន ន.ប ខេត្តមណ្ឌលគិរី

សម្រាប់ម្ចាស់ជ័យលាភីទាំង ៥ភូមិភាគដែលលខ១ និងលេខ២ មានឈ្មោះដោយស្វ័យប្រវត្តិសម្រាប់ធ្វើការប្រកួតនៅរាជធានីភ្នំពេញ ដែលជាវគ្គជុំផ្ដាច់ព្រ័ត្រគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤។ មណ្ឌលរាជធានីភ្នំពេញ នឹងផ្ដល់ឱកាសទៅដល់បណ្ដាល ក្លិបធំៗទាំង ៦ដែលជាប់លេខរៀងពីលេខ ១ដល់លេខ ៦នៅក្នុងតេជោលីគត្រូវឈរជើងចាំ ចំពោះបេក្ខជនដែលមកតាមបណ្ដាលខេត្ត ឬភូមិភាគទាំង៥៕

Share.