ព្រះ​ខ័នរាជស្វាយរៀង បាន​យកឈ្នះបឹងកេត ខណ:ភ្នំពេញក្រោន ស្មើជាមួយ​វិសាខា នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ជើងទី១ នៃពាន​រង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ រដូវកាល ឆ្នាំ២០២៣-២៤។

លទ្ទ្ធផលប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ៖

  • បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
  • វិសាខា ២-២ ភ្នំពេញក្រោន នៅកីឡដ្ឋាន ព្រីនស៍

កម្មវិធីប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ១៨:០០នាទីល្ងាច
  • ភ្នំពេញក្រោន ប៉ះ វិសាខា នៅកីឡដ្ឋាន ស្មាត អអេសអិន វេលាម៉ោង ១៨:០០នាទីល្ងាច

ជំនួប​ទាំង​២ជើង​នេះក្រុម​ដែល​មាន​គ្រាប់បាល់​ច្រើននឹង​ត្រូវ​ឡើងជួប​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៤ ដើម្បី​ដណ្ដើម​ជើង​ឯក​ នៃ​ពាន​រង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់​ជាតិ៕

Share.