បន្ទាប់​ពី​បញ្ចប់​បេសកម្ម​នៅ​ជើង​ទី​១  នៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្នុង​ពាន​រង្វាន់​បាល់ទាត់ សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាល ឆ្នាំ២០២៣-២៤ ថ្នាក់ជាតិ វិសាខា នឹង​ជួប​ក្រុម​កំពូល​តា​រាង​នៅ​លីគ​កំពូល​កម្ពុជា Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤។

ក្នុង​ជំនួប​នៅ​សប្ដាហ៍ទី២៤ នេះ​វិសាខា អាច​យក​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ទេ ខណ:ជំនួប ២ប្រ​កួត​កន្លង​មក​វិសាខា មិន​ទាន់​យក​ឈ្នះ​ស្វាយ​រៀង​ឡើយ ក្នុង​នោះ​មាន ប្រកួត​ទី១ វិសាខា ០-១ ស្វាយរៀង ប្រកួតទិ២ ស្វាយរៀង ៤-៣ វិសាខា។

បច្ចុប្បន្នវិសាខា ក្រោម​ការដឹក​នាំ​របស់​លោក មាស ចាន់​ណា កំពុង​ឈរ​នៅ​លេខ៣ ដោយឆ្លងកាត់ ២៣ប្រកួត ឈ្នះ ១២ប្រកួត ស្មើ ២ប្រកួត និងចាញ់ ៩ប្រកួត ស៊ុត​បញ្ចូលទីបាន ៤៧គ្រាប់ របូតវិញ ៣៤គ្រាប់ មាន ៣៨ពិន្ទុ។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz គិត​ត្រឹម ២៣ប្រកួត ឈ្នះ ១៩​ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ៦០គ្រាប់ របូត ២៦គ្រាប់ មាន ៥៩ពិន្ទុឈរកំពូល​តារាងចំណាត់​ថ្នាក់៕

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី២៤៖

តារាងចំណាត់ថ្នាក់ ​ត្រឹម​សប្ដាហ៍ទី២៣៖

Share.