ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Luis Castro បានរងបរាជ័យក្រោមថ្វីជើង Al Raed ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Al-Awwal Park កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សប្តាហ៍ទី២៣ នៃពានរង្វាន់លីគកំពូល Saudi Professional League របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

បច្ចុប្បន្ន Al Hilal ក្រោមការដឹកនាំរបស់លោក Jorge Jesus ឆ្លងកាត់២២ប្រកួត ឈ្នះ២០ ស្មើ២ មិនដែលចាញ់មាន ៦២ពិន្ទុ ខណ: Al Nassr ឆ្លងកាត់២៣ប្រកួត ឈ្នះ១៧ ស្មើ២ និងចាញ់៤ មានតែ៥៣ពិន្ទុប៉ុណ្ណោះ។

ស្របពេលរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមបាល់ទាត់ Al Hilal នឹងត្រូវជួប Al Riyadh នៅកីឡដ្ឋាន Prince Faisal bin Fahd វេលាម៉ោង ៩:០០យប់។

គួរដឹងថាលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:ក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល ស្របពេល Al Nassr ដែល Ronaldo កំពុងប្រកបអាជីព ធ្លាប់ឈ្នះពាននេះ ៩លើកផងដែរ៕

Share.