ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម បានចូលមកគុប និងវាយុវជន៣នាក់ដល់ក្នុងភូមិ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាង ទ្រាំលេងបានក៏មានបុរសម្នាក់បានបាញ់២គ្រាប់ ដើម្បីបំបែកក្រុមក្មេងទំនើងទាំងនោះ កាលពីវេលាម៉ោង៣:៥៤នាទីអៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីអ៊ំុស្រី ដែលជាអ្នកលក់ដូម្នាក់ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុមានយុវជន៣នាក់ បានចូលទិញអីវ៉ាន់របស់គាត់ មានដូចជាមី និងគ្រឿងភេជ្ជៈមួយចំនួន ក្រោយមកស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុមទៀតជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម ចូលមកបម្រុងវាយទៅលើយុវជន៣នាក់នោះ តែបានអ្នកភូមិជាច្រើននាក់ស្រែកឆោឡោ ធ្វើឱ្យក្មេងទំនើងទាំងនោះភ័យក៏នាំគ្នាជិះម៉ូតូគេចចេញទៅបាត់តែម្តង។

លុះដល់ម៉ោងកើតហេតុប្រមាណជា ៣:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមីនា ស្រាប់តែមានយុវជនមិនស្គាល់មុខទាំង៣នាក់នោះមកទិញអីវ៉ាន់គាត់ម្តងទៀត ភ្លាមនោះក៏លេចមុខក្មេងស្ទាវមួយក្រុមនោះជិះម៉ូតូត្រឡប់មកវិញម្តងទៀត ប្រដាប់ដោយដុំថ្មដេញវាយ និងគុបទៅលើយុវជន៣នាក់នោះ ផ្អើលពលរដ្ឋក្បែខាងចុះមកជួយអន្តគមន៍ តែក្មេងស្ទាវមួយក្រុមនោះនៅតែបន្តគប់ដុំថ្មដាក់អ្នកលក់ដូរ និងយុវជន៣នាក់នោះ ធ្វើឱ្យអ្នកភូមទ្រាំពុំបាន ក៏មានបុរសម្នាក់បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ដើម្បីបំបែកក្មេងស្ទាវទាំងនោះ ។


បន្ទាប់ពីបាញ់ចំនួន ២គ្រាប់នេះបានធ្វើឲ្យក្មេងស្ទាវទាំងនោះ មានការភ័យស្លន់ស្លោរ នាំគ្នាជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែមម្តង បន្ទាប់មកពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនិងបានយកគ្រាប់កាំភ្លើងទៅរក្សាទុក និងធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.