ការប្រកួត​ពានរង្វាន់លីគទី២កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ ២០២៣-២៤ បានឈានដល់សប្តាហ៍ទី២០ហើយ ខណ:នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ក្រុមបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ ត្រូវការឈ្នះ យុវជនជាតិបាទី (U18) ដាច់ខាតដើម្បីឡើងទៅឈរកំពូលតារាង។

បច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងស្ថិតនៅកំពូលតារាងនៃលីគលំដាប់ទី២កម្ពុជា បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ១០ ស្មើ៤ និងចាញ់៣ មាន៣៤ពិន្ទុ ខណ:លេខ២ គឺក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ១៦ប្រកួត ឈ្នះ១០ ស្មើ៣ ចាញ់៣ មាន៣៣ពិន្ទុ តែនៅសល់១ប្រកួតក្នុងដៃ។

កម្មវិធីប្រកួត Cambodian League 2 សប្តាហ៍ទី២០៖

  • ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ឡាយហ្វខេត្តព្រះសីហនុ ប៉ះ យុវជនជាតិបាទី (U18) នៅកីឡដ្ឋានឡាយហ្វខេត្តព្រះសីហនុ ម៉ោង ៦:០០ល្ងាច។

លទ្ធផលកាលពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៤៖

  • ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ Tiffy Army (ខ) ប៉ះ ISI ដង្កោសែនជ័យ (ខ) នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ម៉ោង ៣:៤៥រសៀល។

សេចក្តីជូនដំណឹងរបស់ CPL៖
– សៀមរាប អេហ្វសុី ប្រកួតជាមួយ វិសាខា (ខ) នៃការប្រកួតជម្រើសជើងឯក ខេមបូឌានលីគ២ ឆ្នាំ២០២៣-២០២៤ កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា សប្តាហ៍ទី២០ គឺមិនមានការប្រកួតនោះទេ៕

Share.