ភ្នំពេញ ៖ សម្នាក់ ក្រោយពីបាត់ខ្លួនអស់២ថ្ងៃ ក្រុមគ្រួសារតាមស្វែងរក អស់រយៈពេល២ថ្ងៃ ប្រទះឃើញ ក្លាយជាសាកសពស្លាប់អណ្តែតទឹក បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅទន្លេសាប ចំណុចក្រុម២ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ហ៊ល ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមការបំភ្លឺពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះបានបាត់រយៈពេល២ថ្ងៃ សង្ស័យតែលង់ទឹក នាំគ្នាតាមស្វែងរកតែមិនឃើញ ទើបតែនៅព្រឹកនេះ ទទួលព័ត៌មាន ប្រទះឃើញសាកសពអណ្តែតទឹក ទើបទៅមើលប្រទះឃើញសាកសព ជនរងគ្រោះ ។

សពជនរងគ្រោះក្រោយប្រទះឃើញអណ្តែតទឹកទន្លេសាប សមត្ថកិច្ចស្រង់ឡើងគោក ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹក រួចសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីស្រស់ សង្កាត់និរោធិ ខណ្ឌច្បារអំពៅ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.