ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចេណ៍ រវាងរថយន្តFordបើកបុកគ្នាជាមួយម៉ូតូសណ្តោងរុឺម៉ក ច្រាសទិសគ្នា ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវ៤២ ក្នុងភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ វិត ជីវ័ន្ត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2C-0062 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកគ្នាជាមួយភាគី ម៉ូតូសណ្តោងរុឺម៉ក ដែលបើកពីលិចទៅកើត ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើករុឺម៉ក រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង រថយន្តខ្ទេចមួយចំហៀង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្ត និងម៉ូតូសណ្តោងរុឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.