ភ្នំពេញ ៖ កម្មកររោងចក្រចំនួន៤០០៩នាក់ ផ្ទុះកូដកម្មតវ៉ាទាមទារកប្រាក់ឈ្នួល បន្ទាប់ពីខាងក្រុមហ៊ុនរោងចក្រ ពុំមានលទ្ធភាពបើកប្រាក់ជូកម្មករ រហូតដល់កម្មករបិទកំណាត់ផ្លូវខាងមុខរោងចក្រ Y&W តាមផ្លូវ២១៧ ភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៤ ។

តាមអាជ្ញាធរបានឱ្យដឹងថា កម្មកររោងចក្រ សរុបចំនួន៤០០៩នាក់ ស្រីចំនួន២៦៣៦នាក់ ក្រោយពីខាងក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ មិនមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ ទើបនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៤ កម្មករប្រមូលផ្តុំធ្វើកូដកម្មតវ៉ា ក្រោមការចូលរួមពី សហព័ន្ធសហជីពសេរីដើម្បីកម្មករខ្មែរ ដើម្បីទាមទារនូវលក្ខខណ្ឌចំនួន៤ចំណុច ៖ ទី១ ស្នើសុំឱ្យរោងចក្របើកប្រាក់ខែចុងក្រោយ តាមមាត្រាទី១១៦ នៃច្បាប់ការងារ ។ ទី២ ស្នើសុំឱ្យរោងចក្របើកប្រាសជួសការសម្រាកប្រប្រចាំឆ្នាំ តាមមាត្រាទី១៦៦-១៦៧ នៃច្បាប់ការងារ ។ ទី៣ ស្នើឱ្យរោងចកហរបើកប្រាក់បំណាច់អតីតភាពដែលនៅសល់ ។ ទី៤ ស្នើឱ្យរោងចក្របើកប្រាក់ ជូនដំណឹងមុន ។ ទី៥ ស្នើឱ្យរោងចក្របើកប្រាក់សងជំងឺចិត្តជូនកម្មករ កម្មការនី ។

ការតវ៉ារបស់កម្មករ រហូតដល់បិទកំណាត់ផ្លូវ២១៧ ខាងមុខរោងចក្រ ទាមទារលក្ខខណ្ឌប្រយោជន៍របស់កម្មករ រហូតដល់វេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃដដែល ទើបបើកផ្លូវឱ្យចរាចរណ៍ឆ្លងកាត់បានឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលពី អាជ្ញាធរខណ្ឌ សមត្ថកិច្ចខណ្ឌដង្កោ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.