សិល្បៈជាតិ៖ ដូចអ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា​ អតីតម្ចាស់​ពាន Cambodia Got Talent រដូវកាលទីមួយ​ លោក យឿន ពិសី កើត​មក​មាន​ កែវភ្នែក​ល្អៀងគ្នា (ឬហៅថាស្រលេវ) ប៉ុន្តែនៅពេល​ថ្មីៗ​នេះ​លោកបាន​ចេញ​មក​ប្រកាស​ដំណឹង​ល្អ​ថា​ លោក​មាន​កែវ​ភ្នែក​ត្រង់​វិញ​ដូច​គេ​ដូច​ឯង​ហើយ។

យោង​តាម​ការ​បង្ហោះ​របស់​ទំព័រ​ហ្វេសប៊ុក​ តារា​ចម្រៀង​ យឿន ពិសី បាន​បង្ហោះ​ចែក​រំលែក​ដំណឹង​ដ៏​រីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​តី​៩ ខែមីនា ឆ្នាំ​២០២៤ កន្លង​ទៅ «ទីបំផុត​ខ្ញុំ​ទទួល​បាន​ការ​វះកាត់​ដោយ​ជោគជ័យ​ហើយ​ពុក​ម៉ែ​បងប្អូន​។ ​ភ្នែក​របស់​ខ្ញុំ​បាទ​ពេលនេះ​ប្រែ​ជា​ត្រង់​ឡើង​វិញ​ហើយ​បាទ​។​ ​ជា​ដំបូង​ខ្ញុំ​បាទ​សូម​គោរព​អរគុណ​ដល់​លោកគ្រូ​។​ ​Khauv Phara ​ដែល​លោក​គ្រូ​បាន​ផ្ដល់​ឱកាស​មួយ​នេះ​និ​ង​ផ្ដល់​កាដូ​ជីវិត​ជូន​ខ្ញុំ​បាទ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាទ​មាន​ថ្ងៃ​នេះ​។​ ​ខ្ញុំ​បាទ​សូម​គោរព​អរគុណ​ពុក​ម៉ែ​បងប្អូ​ន​ទាំងអស់​ដែល​បាន​ជូនពរ​ដល់​រូប​ខ្ញុំ​បាទ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាទ​មាន​កម្លាំង​ចិត្ត​ស៊ូ​ទ្រាំ​រហូត​ទទួល​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​វះកាត់​នៅ​ពេល​នេះ​។​ ​ខ្ញុំ​បាទ​មាន​តែម្រាម​ដៃ​ ​10 ​គោរព​អរគុណពុក​ម៉ែ​បង​ប្អូន​ពី​ចម្ងាយ​និង​សូម​គោរព​ជូនពរ​ពុក​ម៉ែ​បង​ប្អូន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​សូម​ជួប​ប្រទះ​តែ​សុខ​សុភមង្គល​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​និង​ជា​ពិសេស​សូម​សម្រេច​បាន​ជោគជ័យ​គ្រប់​បំណង​ប៉ងប្រាថ្នា​ទាំង​អស់​គ្រប់​ក្រុម​គ្រួសារ​។​ ​គោរព​អរគុណ​លោក​គ្រូ​ ​ខៀវ ផារ៉ា ​ឯក​ទេស​ព្យាបាល​ភ្នែក​ដ៏​ខ្លាំង​ពូកែ ​ខ្ញុំ​បាទ​ពិត​ជា​មាន​ទំនុក​ចិត្ត​លើ​លោក​គ្រូ​យ៉ាង​ខ្លាំង​។​ ​ខ្ញុំ​បាទ​សូម​គោរព​ជូនពរ​លោកគ្រូ​ព្រម​ទាំង​គោរព​ជូន​ពរ​ឲ្យ​ គ្លីនិច​របស់​លោក​គ្រូ​ទទួល​ជួប​តែ​អតិថិជន​កាន់​តែ​ច្រើន​និង​ជា​ពិសេស​គោរព​ជូនពរ​លោកគ្រូ​សុំ​ជួប​ប្រភាពរីកចម្រើនគ្រប់ភារកិច្ចការងារ។»

នេះ​ចាត់​ទុក​ជាដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ចូលចិត្ត​ និង​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​ ត្បិត​ថា​ជីវិត​ស្នេហា​លោក​របស់​លោក​បរាជ័យ​ តែ​គេ​សង្ឃឹម​ថា​ជីវិត​លោក​ នឹង​ទទួល​ភាព​ល្អ​ប្រសើរ​ឡើងវិញក្រោយ​ពី​ទទួល​បាន​កែវ​ភ្នែក​ស្អាត​ត្រង់​ដូច​គេ​ដូច​ឯង៕

Share.