សិល្បៈជាតិ៖ អ្នក​នាង​ ខាត់ សុឃីម តារា​ពហុជំនាញ​បាន​ទម្លាយ​រូប​ភាព​ជាច្រើន​សន្លឹក​ ដោយ​ក្នុង​នោះ​ក៏​មាន​រូបភាព​មួយ​ចំនួន​អ្នក​នាង​បាន​ថត​ជាអនុស្សាវរីយ៍ជាមួយ​តារា​ជើង​ចាស់​លោក ទេព វាសនា ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ព្រោះ​មាន​អ្នក​ខ្លះ​យល់​ច្រឡំ​ថាការដែល​បាត់​មុខ​ពី​ពិភព​សិល្បៈ​ ព្រោះ​តែ​​ឯកឧត្តម​បាន​ទទួល​មរណភាព​។

បាត់មុខ​មួយ​រយៈ​ធំចេញ​ពី​វិស័យសិល្បៈជាង​២០​ឆ្នាំ​ ស្រាប់​តែ​នៅ​ក្នុង​កម្មវិធីមង្គលការមួយដែល​អ្នក​នាង​ ខាត់ សុឃីម បាន​ទៅ​ច្រៀង​នោះ​ ក៏​បាន​ជួប​នឹង​ឯកឧត្តម ទេព វាសនា ឬ​ អតីត​តារា​សម្ដែង​ល្បី​នាទស្សវត្សរ៍​ទី​៩០ មាន​រូបរាងខុសប្លែក​ពី​មុន​ច្រើន ព្រោះ​តែ​កាល​ពី​មុន​លោក​គឺជា​តារាសម្ដែង​ដ៏ស្រស់​សង្ហា​ បច្ចុប្បន្ន​ត្បិត​ថា​លោក​នៅ​រក្សា​រូបរាងបាន​សមសួន និង​សង្ហា​ តែ​បើ​មើល​ទៅលើ​វ័យ​ឃើញ​ថា មាន​ភាពចាស់ជាង​មុន​ឆ្ងាយ។

លោក ទេព វាសនា បច្ចុប្បន្ន​គឺជាមន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្នុង​ជួររាជរដ្ឋាភិបាល ដោយ​លោក​បាន​ផ្ដាច់ខ្លួន​ចេញ​ពី​រង្វង់​សិល្បៈ ហើយទៅផ្ដោត​លើ​ភារកិច្ច​ការងារ​ជាមន្ត្រីរបស់​ខ្លួន​៕

Share.