បទ​ចម្រៀងថ្មី​បញ្ជ្រាបអារម្មណ៍ចូលឆ្នាំ​របស់តារា​ចម្រៀង​ខ្មែរ អាមេរិកកាំង លោក Jay Chan បទ​ «កេរ​តំណែល​ខ្មែរ» កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ស្ដាប់​និង​ទស្សនា​ក្រោយ​លោក​បាន​បញ្ចេញ​បទ​ចម្រៀង​នេះជា​សាធារណៈកាល​ពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៤។

បើ​មើល​តាម​រយៈ​ការ​បញ្ចេញ​មតិ​ពី​អ្នក​គាំទ្រ​ទាំង​អស់​ឃើញ​ថា​មតិ​ភាគ​ច្រើន​សុទ្ធតែ​សរសើរ​ថា​បទ​នេះ​ពីរោះ​ រីឯវីដេអូ​ក៏ស្អាតត្រជាក់ភ្នែក​ ជាពិសេសទៀត​នោះ​ចង្វាក់ភ្លេងដែល​មាន​បញ្ចូល​តន្ត្រី​បុរាណ​ខ្មែរ​ទៀត កាន់តែ​ធ្វើ​ឱ្យ​បទ​ចម្រៀង​នេះ​ស្រូប​ទាញ​ដួង​ព្រលឹង​កូន​ខ្មែរ​ ដែល​បាន​ស្ដាប់​និង​ទស្សនា​បទ​នេះ​គ្រប់ៗ​គ្នា​៕

សូមទស្សនា​វីដេអូ​បទ​ចម្រៀង​ពេញ​ខាង​ក្រោម​នេះ៖

Share.