សមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីត បានសហការណ៍គ្នាជាមួយក្រុម Girls Onside Football Cambodia – GO FC រៀបចំការហ្វឹកហាត់បាល់ទាត់កម្រិតមូលដ្ឋាន ដល់ក្រុមកុមារី ដែលមានវ័យចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ ដែលធ្វើដំណើរមកពីសាលានានា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ។

គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សារភ្ចាប់គ្នាជាមួយនឹងការសហការរវាងក្លិបជាមួយ GOFC គឺស្របតាមបេសកកម្មរបស់ក្លិប ដែលមានគោលដៅអភិវឌ្ឍន៍បាល់ទាត់ពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតអាជីព ក៏ដូចជាការជួយឱ្យកុមារា និងកុមារី មានឱកាសបង្ហាញសមត្ថភាពតាមរយៈការលេងកីឡាបាល់ទាត់ ក្រៅពីការសិក្សាផងដែរ៕

Share.