ភ្នំពេញ ៖ ផ្ទះមួយកន្លែង ខណៈដែលម្ចាស់ ក៏ដូចជាអ្នកជិតខាង កំពុងដេកលង់លក់ ស្រាប់តែទុស្សេចរន្តអគ្គិសនី ឆេះម៉ាសុីនបោកគក់ បង្កឱ្យផ្អើលទាំងយប់ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ភ្លាមៗ បង្កា ការពារ ជៀសវាង ភ្លើងឆេះរាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ផ្ទះលេខ៩៣២ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះមានឈ្មោះ ហែម នាង ភេទស្រី អាយុ៤ ៥ ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលម្ចាស់ផ្ទះ ដូចជាអ្នកជិតខាង កំពុងដេកសម្រាកលង់លក់ ស្រាប់តែទុស្សេចរន្តអគ្គិសនី ឆេះម៉ាសុីនបោកគ់ខោអាវ រាលដល់ជញ្ជាំងផ្ទះ សម្ភារៈក្បែរនោះ ផ្អើលឆោឡោ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកអស់១រថយន្តទើបភ្លើងរលត់ទៅវិញ ខូចខាតម៉ាសុីនបោកគក់មួយគ្រឿង និងសម្ភារៈមួយចំនួន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.