សិល្បៈជាតិ៖ ភាពយន្តខ្មែរ «កំណើតអរូប» ដែលផលិតឡើងដោយផលិតកម្ម Wonder Film Entertainment បានចូលទៅបញ្ចាំងនៅក្នុងរោងភាពយន្តប្រទេសថៃជាផ្លូវការ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ជាមួយគ្នានោះ គេឱ្យកត់សម្គាល់ឃើញថាភាពយន្តនេះនៅតែជាភាពយន្តមួយដែលប្រជាជនថៃចាប់អារម្មណ៍ និងបានបបួលគ្នាទៅទស្សនានៅរោងភាពយន្តយ៉ាងព្រោងព្រាតពេញបណ្ដាញសង្គម ។

ប៉ុន្តែក្រោយផ្ទុះបញ្ហាចម្រូងសម្រាស់ភាពយន្តកន្លងមកនេះ បានធ្វើឱ្យភាពយន្តខ្មែរមួយនេះរងផលប៉ះពាល់ដូចគ្នា ដូច្នោះហើយទើបអ្នកគាំទ្រភាពយន្តពិតចង់ដឹងថា តើការចាក់បញ្ចាំងភាពយន្ត«កំណើតអរូប» មានស្ថានភាពបែបណាខ្លះ?

ភាពយន្តខ្មែរ «កំណើតអរូប» ដែលបាននាំយកទៅបញ្ចាំងនៅក្នុងរោងកុនប្រទេសថៃ គឺជាការបញ្ជ្រៀតភាពយន្តខ្មែរចូលទៅទីផ្សារអន្តរជាតិ បន្ទាប់ពីចុះកិច្ចព្រមព្រៀងរវាងផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រជាមួយក្រុមហ៊ុន Tham Studio 19 នៅប្រទេសថៃ ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

សូមជម្រាបថា ក្រៅពីភាពយន្ត «កំណើតអរូប» វ័នឌើរហ្វីម ក៏មានគ្រោងនាំយកខ្សែភាពយន្តមួយទៀត គឺរឿង « កុំដេក / Don’t Sleep» ទៅនឹងចាក់បញ្ចាំងនៅដើមឆ្នាំ២០២៤។ នេះជាជំហ៊ានថ្មីមួយទៀតដែលផលិតកម្មនេះ តែងប្រកាន់ខ្ជាប់ទស្សនៈ និងចក្ខុវិស័យក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំយកនូវភាពទំនើបនៃភាពយន្តពីអន្តរជាតិមកជួយជំរុញឧស្សហកម្មភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ៕

ដើម្បីកាន់តែលម្អិតទៀតនោះ សូមស្ដាប់ការបកស្រាយរបស់លោក សែម ស័ក្ដវិសាល ម្ចាស់ផលិតកម្ម wonderfilm បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានត្រយង និងបានគូសបញ្ជាក់យ៉ាងដូច្នោះ៖

Share.