ពានរង្វាន់បាល់ទាត់យុវជនខេត្តស្វាយរៀង (Svay Rieng) ផ្នែកនារី លើកទី១ បានឈានដល់ការប្រកួតសប្តាហ៍ទី២ ហើយដោយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ មានកាប្រកួតចំនួន២គូ នឹងប៉ះក្នុងវគ្គសន្សំពិន្ទុក្នុងពូល។

កម្មវិធីប្រកួត

លទ្ធផលការប្រកួតសប្តាហ៍ទី១

  ខាងក្រោមនេះជាក្រុមនារីទាំង៩ក្រុមចូលរួមប្រកួត៖

  • ក្រុម សសយក ស្រុកចន្ទ្រ
  • ក្រុម សសយក ក្រុងស្វាយរៀង
  •  ក្រុម វិទ្យាល័យព្រះពន្លា
  • ប្រសូតិ FC
  • សសយក ស្រុកស្វាយទាប
  • សសយក ស្រុករំដួល 
  • សសយក ស្រុករមាសហែក
  • សសយក ស្រុកកំពង់រោទិ៍
  • សសយក ស្រុកស្វាយជ្រំ។

សូមជម្រាបថាការប្រកួតពានរង្វាន់ស្វាយរៀង (Svay Rieng Cup) ផ្នែកនារី លើកទី១ ឆ្នាំ២០២៤ ចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី៧ ខែមិនា តទៅរហូតដល់ខែឧសភា ឆ្នាំ២០២៤ខាងមុខ ខណៈការប្រកួតនឹងរៀបចំរៀងរាល់ថ្ងៃប្រហស្បតិ៍ ចាប់ពីម៉ោង ១: ០០នាទីរសៀល និងម៉ោង ៣:០០ នាទីរសៀល។

សូមបន្ថែមថា សម្រាប់ក្រុមដែលឈរនៅ១និងលេខ២ក្នុងពូល នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យក២ក្រុមដើម្បីនៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាសចំនួន២៨គ្រឿង អមដោយថវិកាចំនួន ៦លានរៀល រីឯចំណាត់ថ្នាក់លេខ២ នឹងទទួលបានមេដាយប្រាក់២៨គ្រឿង អមដោយថវិកាចំនួន ៤លានរៀល រីឯចំណាត់ថ្នាក់លេខ៣ នឹងមេដាយសំរិទ្ធ២៨គ្រឿង អមដោយថវិកាចំនួន២លានរៀល៕

Share.