សៀមរាប ៖ មកដល់រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដំណើរការសំណុំរឿង របស់ឧកញ៉ា ឡេងចាន់ណា និងបក្ខពួក២នាក់ទៀត ត្រូវបានតុកាកាខេត្តសៀមរាប សម្រេចចោទប្រកាន់នូវបទល្មើសព្រហ្មទណ្ឌចំនួន៣ ។

ឧកញ៉ា ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» មានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានស្រុកកំណើតនៅ ភូមិត្រស់ ឃុំបាល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ និងបក្ខពួក២នាក់ទៀត ឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជាអគ្គនាយករង និងឈ្មោះ ផុន សាមាន ភេទប្រុស អាយុ៣១ឆ្នាំ ជាអគ្គនាយករង ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួន តាមដីកាបង្គាប់របស់តុលាកាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤ បន្ទាប់ពីប្រជាពលរដ្ឋ អតិថិជន ប្តឹងពីបទឆបោក រំលោភលើទំនុកចិត្ត ។

ជនសង្ស័យទាំង៣នាក់ បន្ទាប់ពីឃាត់ខ្លួន នាំទៅសាកសួរនៅតុលាកាខេត្តសៀមរាប មកដល់រសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤នេះ ត្រូវបានតុលាកាសម្រេចចោទប្រកាន់បទល្មើសព្រហ្មទណ្ឌចំនួន៣ ៖
ទី១ បទឆបោកមានស្ថានទម្ងន់ទោស ។
ទី២ បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន ។
ទី៣ បទសម្អាតប្រាក់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.