​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ រកឃើញជើងខ្លាំងឡើងដល់វគ្គ៨ក្រុមចុងក្រោយ រួមមានដូចជា៖ Arsenal, Real Madrid, Man City, Bayern Munich, PSG, Barcelona, Dortmund និង AT Madrid។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ សរុបទាំង២ជើង៖
– Real Madrid ២-១ RB Leipzig
– Manchester City ៦-២ Copenhagen
– Bayern Munich ៣-១ Lazio
– PSG ៣-១ Real Sociedad
– Porto ១-១ Arsenal (Arsenal ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
– Napoli ២-៤ Barcelona
– Inter Milan ២-២ AT Madrid (AT Madrid ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៣-២)
– PSV ១-៣ Dortmund។

ចំពោះការចាប់ឆ្នោតសម្រាប់វគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដោយជើងទី១ នឹងលេងនៅថ្ងៃទី៩ និង១០ ខែមេសា ហើយជើងទី២ នឹងលេងនៅថ្ងៃទី១៦ និង១៧ ខែមេសា ឆ្នាំ២០២៤។

ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.