ក្លិបបាល់ទាត់បឹងកេត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ រយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤) ដើម្បីធ្វើការបង្ហាត់បង្ហាញនិងចែករំលែកចំណេះដឹងបាល់ទាត់ដល់ប្អូនៗកុមារ ក៏ដូចជាការប្រកួតមិត្តភាព។

គោលដៅរបស់បឹងកេត ទៅកាន់ខេត្តត្បូងឃ្មុំ៖

  • ចែករំលែកបទពិសោធន៍បាល់ទាត់នៅទីលាន វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន មេមត់
  • ធ្វើដំណើរទៅកាន់ទីតាំងតំបន់ប្រវិត្តសាស្រ្តយោធតេជោកោះថ្ម
  • ក្រុមបាល់ទាត់បឹងកេត ប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ (X16)៕
Share.