សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ពេលនេះបានរកឃើញកីឡាករ៦នាក់ហើយ ជាប់ជាជម្រើសជាតិលើកីឡាអុកចត្រង្គកម្ពុជា សម្រាប់ឆ្នាំ២០២៤ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វឹតស្វាញ ខណៈការប្រកួតបានរៀបចំឡើងនៅភោជនៅដ្ឋាន បាយ័នកាល់ម៉ែត្រ។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង៦រូបដែលប្រកួតឈ្នះ និងបានក្លាយជាកីឡាករជម្រើសជាតិអុកចត្រង្គកម្ពុជា៖

១.សុខ លីមហេង
២.ហេង សៅឌី
៣.ឆយ វីរ៉ា
៤.សំ កក្កដា
៥.ជា ស៊ីដេត
៦.ម៉េង សេរីសម្បត្តិ

សូមជម្រាបថា កីឡាករ និងកីឡាការនីចំនួន១២រូប ដែលបានចូលរួមប្រកួតជ្រើសរើសកីឡាករជម្រើសជាតិកីឡាអុកចត្រង្គ កាលពីពេលកន្លងទៅ គឺសុទ្ធតែជាអ្នកធ្លាប់ដណ្តើមបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងជើងឯកកីឡាថ្នាក់ជាតិ៕

Share.