សិល្បៈជាតិ៖ ក្រោយរងបណ្ដឹងរបស់ឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលចោទពីបទញុះញង់ នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៣ ខែមីនានេះ លោកអាចារ្យធំ  ប្រកាសដោយមិនព្រឺរោមចំពោះបណ្ដឹងនោះ ទាំងដើរចូលបំភ្លឺនៅតុលាការខេត្តសៀមរាបយ៉ាងរំភើយ។

ដោយឡែកដើមចមដែលឧកញ៉ា ហេង ឡុង ស្វាមីរបស់លោកជំទាវ  ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរដាក់ពាក្យបណ្ដឹងប្ដឹង អាចារ្យធំ នោះក៏ព្រោះតែបុគ្គលរូបនេះ បានប្រើពាក្យប្រមាថសមាគមសិល្បករខ្មែរថាជាសមាគមទីងម៉ោង រហូតដល់ឧកញ៉ាទប់កំហឹងមិនជាប់ និងបានបង្ហោះទាំងកំហឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដាក់ឱសានវាទឱ្យ អាចារ្យធំចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីអាចារ្យធំបាននិយាយមើលងាយដល់ សមាគមសិល្បករខ្មែរ ថាជាសមាគមទីងមោងគ្មានដឹងខ្យល់អ្វី ទុកឱ្យតារាមួយចំនួនទៅកើបលុយផ្សព្វផ្សាយល្បែងអនឡាញជាគម្រូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។ ប៉ុន្តែរហូតមកដល់ពេញនេះ អាចារ្យធំ សុខចិត្តប្រឈមជាមួយផ្លូវច្បាប់ ឡើងទៅបំភ្លឺនៅតុលាការខេត្តសៀមរាប ដោយមុនដើរចូលទៅសាវនាការ លោកបានប្រកាសនៅមុខទ័ពអ្នកសារព័ត៌មានយ៉ាងដូច្នោះ៖

Share.