សិល្បៈជាតិ៖ កំពូលតារា​សម្ដែង​លំដាប់​ប្រទេស​កញ្ញា ស៊ីន យូប៊ីន មិន​ត្រឹម​តែ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​ប្រទេស​នោះ​ទេ តែ​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា​ក៏​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​ផង​ដែរ ដោយ​ស្រីស្អាតយើង​ធ្លាប់​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ផង និង​ចូលរួម​ជា​ភ្ញៀវ​ជា​កិត្តិយស​ក្នុង​ព្រឹត្តិការណ៍​របស់​ប្រេន (Brand) ធំៗជា​ច្រើន​។

គេ​អាច​និយាយ​បាន​ថា​ភាពយន្ត​គុណភាព​កម្រិត​អន្តរជាតិ​ «បណ្ដាសានាងរាត្រី» របស់​កំពូល​តារា​សម្ដែង​ ស៊ីន យូប៊ីន កំពុង​តែផ្ទុះ​បាន​នូវ​ការ​គាំទ្រ​ជា​ខ្លាំង​ មិនមែន​ដោយ​សារតែ​ត្រឹ​ម​ពាក្យ​ថា​ជាតិ​និយម​តែមួយ​មុខ​នោះ​ទេ​ តែ​ដោយ​សមត្ថភាព​សម្ដែង​របស់​តួអង្គ ​សាច់រឿង គុណភាព​ កម្រិតស្ដង់ដារ ទើប​ធ្វើ​ឱ្យ​ភាពយន្ត​ខ្នាតធំ​ដែល​កំពុង​តែ​ដាក់​បញ្ចាំង​នៅ​លើ​រោងភាពយន្ត​នេះ​ទទួល​បាន​នូវ​ការ​សាទរ​និង​គាំទ្រ​ពី​សំណាក់អ្នក​ទស្សនា​។ យ៉ាងណា​មិញ​មិន​ត្រឹម​តែ​ជោគជ័យ​ក្នុង​ស្រុក​នោះ​ទេ ព្រោះ​ស្ងាត់ៗ​ស្រីស្អាតយើង​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ដ៏​ធំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់​ប្រេន​ Bulgari studio ដែល​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​​ប្រុស​-ស្រី​ ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​កម្រិត​អន្តរជាតិ​។ នៅ​ក្នុង​នោះ​ដែរ​ យូប៊ីន របស់​កម្ពុជា​ ក៏បាន​ជួប​ថតរូប​ជាមួយ​នឹង​សមាជិក​ក្រុម​ចម្រៀង​ Black Pink កញ្ញា​ Lisa ផង​ដែរ។

នេះ​គឺជា​មោទនភាព​ដ៏​ធំធេងមួយ​ដែល​តារា​កម្ពុជា​ កាន់តែ​ច្រើន​រូប​ហើយ​ត្រូវ​បរទេស​ទទួល​ស្គាល់ និង​អញ្ជើញ​ចូលរួម​ Event ធំៗ​កម្រិត​ពិភពលោក​ មិន​ថា​ កញ្ញា ស៊ីន យូប៊ីន ក្ដី ឬ​គូស្វាមី​ភរិយា​កំពូល​តារា​ Rap G-Devith និង​ Tep Borprek៕

Share.