ពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកតាលោសែនជ័យ ចាប់ខ្លួនទាំងចោរលួច និងអ្នកទិញគោ សរុបចំនួន៤នាក់ បន្ទាប់ពីពួកគេបានចរចាតម្លៃត្រូវគ្នាហើយ រួចនាំគ្នាលួចដឹកគោគេឡើងម៉ូតូរ៉ឺម៉កទាំងកណ្ដាលថ្ងៃ នាវេលាម៉ោង ១១:និង ១៣ នាទីថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២៤ ត្រង់ចំណុចអំពួច ក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។


លោក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ចាន់ធី ភេទស្រីអាយុ ៣៣ ឆ្នាំ ជាអ្នកលួចផ្ទាល់គោចំនួនពីរក្បាល រស់នៅក្នុងភូមិឃុំខាងលើ ។យកទៅលក់ឱ្យឈ្មោះ អឿនប៊ុនធឿនភេទប្រុសអាយុ ៣៧ ឆ្នាំរស់នៅក្នុងភូមិសំសាន្ត ឃុំតាលោ ក្នុងតម្លៃចរចាត្រូវគ្នាមួយក្បាល ១លាន ២៥ ម៉ឺន បន្ទាប់មកយកទៅលក់បន្តតើឱ្យឈ្មោះឆេងសុភី ហៅបារាំង ភេទប្រុសអាយុ ៣៩ ឆ្នាំ រស់នៅក្នុងភូមិតាលោឃុំតាលោ។


លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីត្រូវតម្លៃគ្នាហើយ ឈ្មោះអឿនប៊ុនធឿន បានប្រើកូនឈ្នួលចំនួនពីរនាក់ទី១ឈ្មោះអឿនខ្នា ពេលប្រុសអាយុ ២២ ឆ្នាំ រស់នៅក្នុងភូមិព្រៃរោង ឃុំតាលោនិងទី ២ ឈ្មោះអាតជោគជ័យ ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅក្នុងភូមិទួលថ្ម ឃុំតាលោ ឱ្យអូសម៉ូតូរម៉កទៅដឹកគោចំនួនពីរក្បាលចេញពីចំណុចចំការស្វាយចន្ទី ខាងក្រោយផ្ទះរបស់ជនសង្ស័យហើយក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបតែម្ដង។ ដោយឡែកចំពោះម្ចាស់គោវិញឈ្មោះនួនខុន ភេទប្រុសអាយុ ៣៩ ឆ្នាំនិងឈ្មោះសួនថនភេទស្រីអាយុ ៥៤ ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិឃុំខាងលើ។


ចំពោះគោចំនួនពីរក្បាល សមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញដោយឡែកជនសង្ស័យទៅបួននាក់សមត្ថកិច្ចកំពុងកសាងនីតិវិធីបន្ត៕

អត្ថបទ៖ ពោធិ៍សាត់

Share.