ភ្នំពេញ៖បុរសម្នាក់ជាកម្មករសំណង់ រងរបួសជាច្រើនកន្លែងហូរឈាមស្រោចខ្លួន ក្រោយពីពីមានទំនាស់ជាមួយបុរសពីរនាក់ទៀត រឿងងូតទឹកក្នុងការដ្ឋានសំណង់មួយកន្លែង បង្កទៅជាហិង្សាដកកាំបិទដេញកាប់គ្នា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមជនរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុខ្លួនជាកម្មករសំណង់នៅការដ្ឋានមួកន្លែង បន្ទាប់ពីបានបំពេញការងាររួច បានទៅមុជទឹកតែដោយសារកន្លែងមុជមាននារី កំពុងមុជ ទើបខ្លួនទៅមុជទឹកតាមទុយោវិញ។ ស្រាប់តែមានបុរសពីរនាក់ហាមមិនអោយមុជ និងបានប្រើពាក្យសម្ដីគំរាមខ្លួនទៀត ពេលនោះខ្លួនក៏បានតមាត់វិញ បង្កទៅជាជម្លោះ ភាគីម្ខាងទៀតដកកាំបិទដេញកាប់ត្រូវជាច្រើនកន្លែង ហូរឈាមស្រោចខ្លួន។ ពេលនោះរូបគេបានផ្លោះរបងចេញមកក្រៅការដ្ឋាន រត់អោយអោយគេជួយ។

ក្រោយពីកើតហេតុក៏មានមត្ថកិច្ចមូលដ្ឋាន បាចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង រង់ចាំព្រឹកឡើងទើបឃាត់ខ្លួនជនសង្ស័យមកអនុវត្តន៍តាមនីតិវិធី៕

អត្ថបទ៖ត្រយងតូច

Share.