ក្រុម​បាល់ទាត់​អាស៊ីអឺរ៉ុប សមាជិក​ពានរង្វាន់​លីក​កំពូល​កម្ពុជា Metfone Cambodian League 2021 បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍ នេះ​ថា​ក្លិប​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​កាមេរ៉ូន Abbee Ndjoo ដែល​បច្ចុប្បន្ន​កំពុង​តែ​ឈរ​ក្នុង​បញ្ជី​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បណ្តោះអាសន្ន។

កីឡាករ Abbee Ndjoo រក​បាន​គ្រាប់​បាល់​១០គ្រាប់​ម្នាក់​ឯង​អោយ​អាស៊ីអឺរ៉ុប ខណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ការ​បែក​ធ្លាយ​ថា​រូប​គេ​ចូលរួម​ជាមួយ​ក្រុម​បឹងកេតអែហ្វស៊ី។ តែ​នេះ​គ្រាប់​ជា​ពាក្យ​ចចាមអារ៉ាម ដោយ​រង់ចាំ​ការ​ប្រកួត​ផ្លូវការ​របស់​ក្លិប​សិន។

សូម​បញ្ជាក់​ថា​ថ្មីៗ​នេះ​ក្លិបបាល់ទាត់​អាស៊ី​អឺរ៉ុប​យូណាយធីត បាន​ចែក​ផ្លូវ​ជាមួយ​កីឡាករ​អ្នកចាំទី មាន គីមហុង ផង​ដែរ។

ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​កម្ពុជា ជើង​ទី២ នេះ​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ដល់​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ ក្លិប​នីមួយៗ​ក្នុង​លីគ​កំពូល​កម្ពុជា អាច​ធ្វើការ​ដោះដូរ​កីឡាករ​របស់​ខ្លួន​​បាន​ចំនួន​៥​នាក់ ដែល​ក្នុង​នោះ​មាន​កីឡាករ​ខ្មែរ​ចំនួន​៣​នាក់​ និង​កីឡាករ​បរទេស​ចំនួន​២​នាក់​ផងដែរ៕

Telegram-Troryorng
Share.