សមាជិកក្រុម​ជម្រើសជាតិកម្ពុជា បាន​ចេញពី​កម្ពុជា នៅ​ព្រឹក​នេះ​ដើម្បី​ទៅ​​ចូល​រួម​ប្រកួត ក្នុង​កម្មវិធីប្រកួត 2024 FIFA Series ធ្វើ​ឡើង​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត ដែល​គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២២ និង២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយ ហ្គីណេអេក្វាទ័រ ដែលមកពីទ្វីបអាហ្វ្រិក និង ហ្គីយ៉ាន ដែលមកពីទ្វីបអាមេរិកខាងត្បូង។ កម្មវិធីប្រកួត 2024 FIFA Series មានដូចជា៖

២១ មីនា ២០២៤ កាប់វែរ ប៉ះ គុយយ៉ាន
២២ មីនា ២០២៤ អេក្វាទ័រហ្គីណេ ប៉ះ កម្ពុជា
២៥ មីនា ២០២៤ កាប់វែរ ប៉ះ អេក្វាទ័រហ្គីណេ
២៦ មីនា ២០២៤ កម្ពុជា ប៉ះ គុយយ៉ាន

ខាងក្រោមនេះគឺជាបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា សរុប២៣នាក់៖

  • អ្នកចាំទី ហ៊ុល គឹមហ៊ុយ, អុំ វិចិត្រ, វីរៈ ដារ៉ា
  • ខ្សែការពារ សឿយ វិសាល, សារ៉េត គ្រីយ៉ា, ធារី ចន្ថាប៊ីន, ជា ច័ន្ទដារ៉ា, ស៊ិន សុផាណាត, កែម វ៉ាន់ដា, ផាច សុជាវីឡា, ហ៊ី ម៉ូស្លីម
  • ខ្សែបម្រើ ថេឡរ នីកូឡាស់ ខឿង, គួច ដានី, មិន រតនៈ, គង់ លីហ៊ួរ, សុះ ស៊ូហាណា, យូឌៃ អូកាវ៉ា
  • ខ្សែប្រយុទ្ធ សៀង ចន្ធា, ម៉ាត់ នូរុណ, ញាណ សុស៊ីដាន, ផាន សុផន, លឹម ពិសុទ្ធ, ស រតនា៕
Share.