ភ្នំពេញ÷ ផ្ទះមួយខ្នងប្រភេទឈើលើថ្មក្រោម ត្រូវអគ្គិភ័យលៀបត្របាក់ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ១០:២០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ១៤៧ ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីម្ចាស់ផ្ទះបានឱ្យដឹងថា ខ្លួនកំពុងសម្រាកក្នុងផ្ទះសុខៗជាមួយប្រពន្ធដូចរាល់ដង ស្រាប់តែនៅម៉ោងកើតហេតុ ខ្លួនធំក្លិនឈ្ងៀមក៏ចេញពីបន្ទប់ដេកមកមើលខាងក្រៅ ឃើញអណ្ដាតភ្លើងកំពុងឆាបឆេះ ដោយមិនដឹងមូលហេតុ ខ្លួនក៏ស្រែកឆឡោឡើងបង្ករការភ្ញាក់ផ្អើល ដល់អ្នកជិតខាងរាការណ៍ជូនសមត្ថកិច្ច ចុះមកអន្ដរាគមន៍ភ្លាមៗ។

ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចេញរថយន្ដជាច្រើនគ្រឿង មកពីគ្រប់គោលដៅ ដើម្បីបាញ់ពន្លត់ ទើបអាគ្រប់គ្រងស្ថានកាណ៍បាន។ ផ្ទះដែលឆាបឆេះជាប្រភេទផ្ទះឈើលើថ្មក្រោម ចំពោះមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចសន្និស្ថានជាជំហានដំបូងថាអាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ក្នុងហេតុការណ៍នេះមិនបង្ករអោយមានអ្នករងរបួសនឹងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

អត្ថបទ៖ ​ត្រយងតូច

Share.