ក្រោម​ការសហការជាមួយក្លិប Dwyer’s របស់អូស្ត្រាលី ជា​មួយ​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា Cambodia Boxing Federation – CBF កម្មវិធីប្រកួត ប្រដាល់សកល​អាជីព​អន្តរជាតិ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី១៧ មីនា បាន​បញ្ចប់​ទៅ​ដោយ​រលូន​ និងទទួល​បាន​លទ្ធផល​បាន​យ៉ាង​ល្អ​។

កម្មវិធីប្រកួតប្រដាល់សកលអាជីពអន្តរជាតិដែល​មានឈ្មោះថា «Angkor International Fight Night» ត្រូវ​បាន​រៀបចំឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងទឹកដីក្រុមអង្គរ ខេត្តសៀមរាប ដែល​ជាការរៀបចំជាលើកដំបូង មាន ៦គូ មកពីមក ៤ប្រទេស។

ក្រោយ​បញ្ចប់​ការ​ប្រកួត ខាង​ក្រោម​គឺ​ជា​លទ្ធផល​៖

  • ពេញ វ៉ាន់ថង ឈ្នះ Tony Lafferty (ផ្ដួលគូប្រកួតនៅទឹកទី១)
  • ស៊េរីចាស់ មីស្លីន អាលី ចាញ់ Sam Dwyer (បោះបង់ការប្រកួតនៅទឹក​ទី២)
  • ប៉ែន បូណា ចាញ់ Hy nje Shin (ផ្ដួលគូប្រកួតអោយ​សន្លប់នៅទឹកទី២)
  • វណ្ណា លីហៀង ឈ្នះ សង សាត (ឈ្នះពិន្ទុ)
  • Lyvibol Sena Vs Tobi O’neil (មិនបានប្រកួត)
  • Rith Devada ឈ្នះ Johee Joyce (ឈ្នះពិន្ទុ)

គួរ​បញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុង​គោលបំណង​សំខាន់ គឺសម្រាប់​ជាទិស​ដៅ​របស់​សហព័ន្ធនាឆ្នាំ២០២៤ នេះ គឺអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពនៅក្នុងប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួត ប្រដាល់ សកលអាជីពលក្ខណៈអន្តរជាតិ នាពេលអនាគត៕

Share.