ការ​ប្រកួត​កីឡាអេឡិចត្រូនិក កាន់​តែ​មាន​ភាព​ផុស​ផុល​នាពេល​បច្ចុប្បន្ន ជាក់​ស្ដែង​នៅ​កម្ពុជា ក៏​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ផង​ដែរ សម្រាប់​វិស័យ​កីឡា​មួយ​នេះ ដោយ​មាន​ក្រុម​ពោពេញ​ដោយ​កីឡាករ​អាជីព និង​កីឡាករ​បរទេស​ផង​ដែរ។

ដូច​នេះ​សម្រាប់​អ្នកចូលចិត្តកីឡា អត្តពលិកទាំង​អស់​ នឹង​កាន់​តែ​មាន​ភាព​ភ្ញាក់​ផ្អើល​សម្រាប់​ការ​ប្រកួតជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ស្របតាមការយកចិត្តទុកដាក់របស់សហ័ន្ធកីឡាអេឡិចត្រូនិកបីភពលោក ចំពោះ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូ​កីឡា IESF និងសហព័ន្ធកីឡាអេឡិចត្រូនិកអារ៉ាប៊ីសាអូឌីត ដែល​គ្រោង​នឹង​ដាក់​ប្រាក់​រង្វាន់សរុប​ចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត​របស់ IESF ដែល​កំពុង​បង្កើន​ប្រាក់រង្វាន់​ដល់​កម្រិត​នេះ។

ជាលើកដំបូង រង្វាន់នឹងត្រូវបានចែកចាយក្នុងចំណោមក្រុមកំពូលទាំង៨ ទៅតាម​ប្រភេទកីឡានិមួយៗទាំង៧ មាន​ដូច​ខាង​ក្រោម៖

ការ​បង្កើន​ប្រាក់​រង្វាន់​នេះ​គឺ​ដើម្បីលើក​កម្ពស់​ស្មារតី​នៃការរួបរួមប្រកួត​ប្រជែង​បី​បណ្ដាល​ប្រទេស​ដែល​ជា​សមាជិត ​កាន់​តែខ្លាំងក្នុងចំណោមអត្តពលិកទាំង​អស់​។ គួរ​ដឹង​ថា សម្រាប់​ប្រាក់​រង្វាន់​ជើង​ឯកពិភពលោក​នេះ បានកើនឡើង ១០ដងចាប់តាំងពី​ការ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០២១ ហើយ​នឹង​បន្ត​កើនឡើងជាបន្តបន្ទាប់នាពេលអនាគត៕

Share.