ការប្រកួតពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិរបស់ប្រទេសវៀតណម នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះហើយ ស្របពេលដែលកីឡាករបរទេសចំនួន ១០រូបគឺស្ថឹតក្នុងបញ្ជីឈ្មោះកីឡាករបរទេស ដោយក្នុងនោះក៏មានកីឡការកម្ពុជា មួយរូបផងដែរ។

ក្លិបបាល់ទះ Lavie Long An គឺជាក្លិបដែលកីឡាករ គួន ម៉ុម ត្រៀមប្រកបអាជីប នៅប្រទេស​វៀតណាម ហើយក្នុងនោះ នៅតាមបណ្តាលក្លិ​បទាំង ៨ផ្សេងទៀត ក៏មានកីឡាករបរទេស ចូលរួមប្រកួតប្រជែង នៅលីគបាល់ទះនៃប្រទេសវៀតណាម ផងដែរ។

សារព័ត៌មានត្រយង​ សូមជម្រាបជូនប្រិយមិត្តអំពីកីឡាករបរទេសតាមក្រុមទាំង៨នោះដូចតទៅ៖

ទី១. ក្លិបបាល់ទះ Sanest Khánh Hòa មានកីឡាករបរទេសសញ្ជាតិប្រេស៊ីល ចំនួនពីរនាក់ ក្នុង​នោះ​មានដូចជា កីឡាករ Evandro Dias Souza និងកីឡាករ Luiz Felipe Perotto ។

ទី២. ក្លិបបាល់ទះ Biên Phòng មានកីឡាករបរទេសសញ្ជាតិថៃ ម្នាក់នោះគឺកីឡា​ករ Wanchai Tabwises ។

ទី៣. ក្លិបាល់ទះ Thể Công ​មានកីឡាករសញ្ជាតិថៃចំនួនម្នាក់គឺកីឡាករ Kittithad Nuwaddee ។

ទី៤. ក្លិបបាល់ទះ Hà Tĩnh មានកីឡាករសញ្ជាតិថៃ ម្នាក់គឺកីឡាករ Assanaphan Chantajorn ។

ទី៥. ក្លិបបាល់ទះ LP Bank Ninh Bình មានកីឡាករបរទេស ចំនួនពីរនាក់ក្នុងនោះ​មាន​ដូចជា កីឡាករ Carlos Alberto Araujo សញ្ជាតិគុយបា ​និងកីឡាករ Anut Promchan សញ្ជាតិថៃ ។

ទី៦. ក្លិបបាល់ទះ Lavie Long An គឺមានកីឡាករបរទេសសញ្ជាតិខ្មែរ ម្នាក់នោះគឺកីឡាករគួន ​ម៉ុម។

ទី៧ ក្លិបាល់ទះ Đà Nẵng គឺមានកីឡាករបរទេសសញ្ជាតិថៃ ចំនួនមួយនាក់ នោះគឺកីឡាករ Thanathat Thaweerat ។

ក្រោយគេទី៨ គឺក្លិបបាល់ទះ XSKT Vĩnh Long មានសមាជិកកីឡាករប​រទេស​សញ្ជាតិថៃ ចំនួនម្នាក់នោះគឺកីឡាករ Chaiwat Thungkham ។

សូមបញ្ជាក់ដែរងថា ក្លិបបាល់ទះទាំង៩ ដែលចូលរួមប្រកួតពានរង្វាន់លីគបាល់​ទះរបស់ប្រទេ​​ស​​វៀតណាម ផ្នែកបុរស គឺសុទ្ធសឹងតែមានកីឡាករបរទេសទាំងអស់ ប៉ុន្តែក្លិបបាល់ទះ Hà Nội គឺមិនមាន​កីឡាករ​បរទេសនោះទេ ពោលគឺប្រើប្រាស់កីឡារដើមវៀតណាម សុទ្ធ។

សម្រាប់កម្មវីធីនៃការប្រកួតពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤ នៅថ្ងៃបើកឆាក​នោះគឺក្រុម LP Bank Ninh Binh ត្រូវប៉ះ Border Guard ខណៈក្រុម Ha Tinh ត្រូវប៉ះ ​XSKT Vĩnh​ Long នៅ​ថ្ងៃទី​៣០​ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្រាប់កីឡាករ គួន ម៉ុម បច្ចុប្បន្នមានវ័យ​២៦នាំ ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ខ្លាំង​របស់​កម្ពុជា ដោយ​​រូប​គេ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី កាលពីឆ្នាំ​ឆ្នាំ​២០២០ ​កន្លង​ទៅ​ជាមួយ​ក្រុម Garuda Jakarta ក្នុង​រដ្ឋធានី​ហ្សាកាតា។

យ៉ាងណាក្ដី​កីឡាក​រូប​នេះ​ដុះ​ចេញ​ពី​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០១៨ មុន​ផ្ទេរ​ចូលរួម​ជាមួយ​ក្រុម​វិសាខា ពី​ឆ្នាំ​២០១៨ រហូតដល់បច្ចុប្បន្ន។

ដូច្នេះកីឡាករ គួន ម៉ុម គឺជាកីឡាករខ្មែរទី២ ដែលផ្លាស់ទៅចូលក្រុមនៅក្រៅប្រទេស បន្ទាប់ពីកីឡាករ វឿន វាសនា បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគបាល់ទះ​តៃវ៉ាន់ Enterprise Volleyball League។

Share.