ពានរង្វាន់ FA Cup រដូវកាល ២០២៣-២៤ រកឃើញជើងខ្លាំងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលក្រុមបាល់ទាត់ Coventry City គឺជាក្រុមតែមួយគត់ដែលស្ថិតនៅលីគទី២អង់គ្លេស EFL Championship អាចឈានដល់វគ្គនេះ។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖

  • Manchester City ២-០ Newcastle United
  • Wolverhampton Wanderers ២-៣ Coventry City
  • Chelsea ៤-២ Leicester City
  • Manchester United ៤-៣ Liverpool។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី២០/២១ ខែមេសា ឆ្នាំ២០២៤ Manchester City vs Chelsea
  • ថ្ងៃទី២០/២១ ខែមេសា ឆ្នាំ២០២៤ Manchester United vs Coventry City។

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១២ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

Share.